ជំនាញ​ជលផល បង្ក្រាប​បទល្មើស ៣​ករណី កំទេច​ឧបករណ៍​ខុសច្បាប់ មួយចំនួន​
​ដោយ វត្តភ្នំ ម៉ោង 08:40
ថ្ងៃទី11 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ កម្លាំង​​ជល​ផល ខេត្ត​ក​ណ្តាល ដឹក​នាំ​​ដោយ​​លោ​ក វ៉ិ​ត ធា​​រិ​ទ្ធ នាយ​​ខណ្ឌ រដ្ឋ​បាល​​ជល​ផល ខេត្ត​ក​ណ្តាល ចុះប​ង្ក្រាប បទ​ល្មើស​​នេ​សាទ ចំ​នួន ៣​​ចំ​ណុច នៅ​ស្រុក​​លើក​ដែក ដោយ​​រឹ​បអូស បាន​​ឧប​ករណ៍ នេ​សា​ទ​​ខុស​ច្បាប់ មួយ​ចំនួន រួច​យកទៅ​ដុត កំទេចចោល កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ នៅក្នុង ស្រុក​លើកដែក ខេត្តកណ្តាល​។​

​លោក វ៉ិ​ត ធា​រិ​ទ្ធ បានឱ្យដឹងថា ដើម្បី​លុបបំបាត់ រាល់​បទល្មើស នេសាទ​ខុសច្បាប់ លោក​តែងតែ ក្រើនរំលឹក​ដល់​មន្ត្រី នៅតាម​មូលដ្ឋាន ឲ្យ​ខិតខំ​យកចិត្តទុកដាក់ ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​រាល់ បទល្មើស​ទាំងអស់ និង​ចុះ​ណែនាំ ពន្យល់​ប្រជា​នេសាទ ឲ្យ​ពួកគាត់​យល់ ងាក​ទៅរក ការនេសាទ ត្រឹមត្រូវ​វិញ និង​ចូលរួម សហការ​ណ៍ ជាមួយ​យើង​ផងដែរ​។ ជា​លទ្ធផល នៃ​ការបង្ក្រាប កម្លាំង​បាន​ដុត​កម្ទេច និង​បំផ្លាញចោល វត្ថុតាង​មាន ៖ ស្បៃ​មុង ចំនួន ៧៤​មាត់​លូ​, របាំង​ស្បៃ​មុង​ប្រវែង ៣១០០​ម៉ែត្រ​, បង្គោល​តូច ធំ​ចំនួន ៣៣០០​ដើម​, លប​ណរ​រ៉ាវ ១៨​មាត់​, របាំង​សាច់​អួន ៩០០​ម៉ែត្រ និង​ចាក់​លែង កូន​ត្រី​ចំរុះ ចំនួន ៥០​គីឡូក្រាម​៕

P 1110A12 P 1110A2 P 1110A4

Loading...