ឡាន​បើក​លឿន បុក​ម៉ូតូ​ពីក្រោយ ស្លាប់​បុរស​ម្នាក់ ហើយ​ជ្រុល​ធ្លាក់​ប្រឡាយ​
​ដោយ វត្តភ្នំ ម៉ោង 07:41
ថ្ងៃទី11 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ បុរស​​ម្នាក់ បាន​​ស្លាប់​​ភ្លា​មៗ នៅ​នឹង​ក​ន្លែង​កើ​ត​ហេតុ ដោ​យ​សារ រថ​យន្ត​​មួយ​គ្រឿង ក្នុង​​ដំណើ​រ ស្រប​​ទិស​​គ្នា បាន​​បុក​​ម៉ូ​តូ​ពី​ក្រោយ ពេញ​​មួយ​​ទំ​ហឹង កាលពី​​វេលា​​ម៉ោង ១២​និង​​៤៥ នា​ទី ថ្ងៃទី​​១០ ខែ​តុលា ឆ្នាំ​២​០១៧ នៅ​ច​ន្លោះ​​គីឡូម៉ែត្រ លេខ​៤០-៤១ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ស្ថិត​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ជាប់​ព្រំប្រទល់ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​បុរស​ម្នាក់ ពាក់​អាវយឺត ស្លៀក​ខោខ្លី បាន​ជិះ​ម៉ូតូ មួយគ្រឿង អត់​ស្លាក​លេខ ធ្វើដំណើរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ហើយ​នៅពេល មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត មួយគ្រឿង ម៉ាក​តួ​យ៉ូ​តា ស៊ីណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២S ៤៨៤០ ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន យ៉ាង​លឿន បានមក​បុក ម៉ូតូ​ពីក្រោយ ពេញ​មួយ​ទំហឹង បណ្តាលអោយ ជនរងគ្រោះ ប៉ើង​ចេញពី​ម៉ូតូ បោក​និង​ថ្នល់ ស្លាប់​ភ្លាមៗ​តែម្តង ចំណែក​រថយន្ត បាន​ជ្រុល​ធ្លាក់​ប្រឡាយ ទៅមុខ​លែងរួច ហើយ​អ្នក បើកប​រថយន្ត បាន​រត់​គេចខ្លួនបាត់​៕

P 1110A3 P 1110A1

Loading...