ប្រ​ជា​ពល​រដ្ឋ​ស្នើ​​សុំ​​ឲ្យ​​ជំ​នា​ញ ចុះ​ប​ង្ក្រាប​​ឧ​ប​ករ​ណ៍ ​នេ​សា​ទ​​ខុ​ស​ច្បា​ប់ យ៉ា​ង​​អ​នា​ធិ​ប​​តេ​យ្យ នៅ​​ក្នុ​​ង​​​អ​​តី​ត​ដែ​ន​​​ឡូត៍​​​លេ​ខ​​​៤ ក្នុង​​ឃុំ​​ប្រ​សា​ទ 
​ដោយ វត្តភ្នំ ម៉ោង 08:11
ថ្ងៃទី10 ខែOctober ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកណ្តាល ៖ ឧបករណ៍​​នេ​សាទ ប្រ​ភេទ​​ស្បៃ​​មុង កំ​ពុងតែ​​កើត​មាន ពេញ​​ផ្ទៃ​​បឹង ក្នុង​​អតី​ត ដែន​​ឡូត៍​​នេសាទ លេ​ខ​៤ ក្នុង​ឃុំ​​ប្រ​សាទ ​ស្រុ​ក​ស្អាង ខេ​ត្តក​ណ្តា​ល ចាប់​តាំង​ពី រដូវ​​ទឹក​​ត​ម្លើង រ​ហួ​ត​ដល់​​ប​ច្ចុ​ប្បន្ន មិន​ដែល​​ឃើ​ញ ជំ​នាញ​​ឬ​​អាជ្ញាធរ ចុះបង្ក្រាប ម្តងណា​ឡើយ ដូចនេះហើយ ទើប​ប្រជាពលរដ្ឋ រាយការណ៍ ប្រាប់​អ្នកកាសែត ដើម្បី​ស្នើសុំ ឲ្យ​ជំនាញ ពាក់ព័ន្ធ​នានា មេត្តា​ចុះបង្ក្រាប ។ 

​ពាក់ព័ន្ធ​និង ការស្នើសុំ​នេះដែរ លោក ឆន ចិន នាយ​សង្កាត់ ជលផល​ស្រុក​ស្អាង បាន ប្រាប់​អ្នកកាសែត ថា ការចុះ​បង្ក្រាប ឧបករណ៍​នេសាទ ខុសច្បាប់​ទាំងនេះ តែងតែ​ជួប​ឧបសគ្គ ហើយ​ការចុះ​បង្ក្រាប ទាល់តែ​មានការ​ឯកភាព ពី​លោក​អភិបាលស្រុក ផងដែរ ហើយ​ចំពោះ បទល្មើស​នេសាទ នៅក្នុង​ឃុំ​ប្រាសាទ​នេះ គឺ​លោក​បាន​ចុះ ទៅ​បង្ក្រាប​ម្តង​រួច មកហើយ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៧ ប៉ុន្តែ អ្នកនេសាទ​ខុសច្បាប់ ទាំងនោះ ហាក់បីដូចជា ដឹង​មុន​។​

​លោក​បាន​បន្តថា ពេល​ចុះទៅ បង្ក្រាប​នោះ ក្រុម​អ្នកនេសាទ មួយចំនួន បាន​ទៅ​ពន្លិច ឧបករណ៍​នេសាទ​ទាំង នោះ ចូលក្នុង​ទឹក បំបាត់ភស្តុតាង តែមួយ​ចំនួន ទៀត​ពន្លិច​មិនទាន់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​កម្លាំងចម្រុះ មិនអាច ធ្វើការ​បង្ក្រាប បាន​ដដែល ដោយ​អ្នកនេសាទ ខុសច្បាប់ មាន​ចេតនា​រារាំង ដោយ​នាំគ្នា​ជិះទូក ប្រហែល ៦០​គ្រឿង​ទៅ ៧០​គ្រឿង ទើប​លោក​រាយការណ៍ មក​លោក​អភិបាលស្រុក សុំ​ដក​កម្លាំង​មកវិញ ព្រោះ​លោក​ខ្លាច​ប៉ះ ទង្គិច​គ្នា ពេល​កម្លាំង ធ្វើ​សកម្មភាព សារ​ឧបករណ៍ ទាំងនោះ ។​

​ប្រជាពលរដ្ឋ បាន​លើកឡើងថា អតីត​ដែន​ឡូត៍​នេសាទ លេខ​៤ ស្ថិតនៅក្នុង ឃុំ​ប្រាសាទ ស្រុក​ស្អាង ត្រូវ បាន​អ្នកនេសាទ យក​ឧបករណ៍​ខុសច្បាប់ យកមក​ដាក់ ពេញ​ផ្ទៃ​បឹង ចាប់តាំងពី ទឹក​ចាប់​ចូល​បឹង ដល់​បច្ចុប្បន្ននេះ ដោយ​មួយ​ខ្សែៗ រាប់រយ​រាប់ពាន់​ម៉ែត្រ មិនដែល​ឃើញ ជំនាញ​ពាក់ព័ន្ធ ផ្នែក​ណា ចុះមក​បង្ក្រាប ម្តង​ឡើយ​។ ពលរដ្ឋ បាន​ទទូច  សូម​ឲ្យ​ជំនាញ ឬ​អាជ្ញាធរ មេត្តា​ចុះទៅ​បង្ក្រាប ដើម្បី ទប់ស្កាត់ និង​ការពារ ធនធាន​មច្ឆា​ជាតិ ក្នង​រដូវ​បិទ​ការនេសាទ ដែលជា​រដូវ​ត្រី​ពង​កូន​។ 

​បើតាម​ការរៀបរាប់ របស់ អ្នកនេសាទ​ខុសច្បាប់​ម្នាក់ បាន​និយាយថា ការដែល​គាត់ អាច​នេសាទ​ដោយ ប្រើ​ឧបករណ៍​នេសាទ ប្រភេទ​ស្បៃ​មុង​នេះ គឺ​ដោយ​គាត់​បង់លុយ ទៅ​ឲ្យ​មេខ្យល់​ម្នាក់ ជា​ថ្នូរ​និង​ការផ្តល់ ដំណឹង ពេល​កម្លាំងចម្រុះ ចុះទៅ​បង្ក្រាប ។ ចំណែក​ពេល​គាត់​ចុះ ទៅ​លើក​នោះ មាន​អ្នក​ជិះទូក​មក​ដើរ ប្រមូល អះអាង​ខ្លួន​ថា ជា​មន្ត្រីជលផល ដោយ​ជម្រិត​ទារប្រាក់ ពី​ពួកគាត់​ចាប់ពី ១០​ម៉ឺន​រៀល ទៅ ២០​ម៉ឺន រៀល បើ​មិន​ឲ្យ​ពួកគេ គឺ​គេ​កាត់ចោល​។

​គួរ​រំលឹក​ដែរ​ថា កាលពី​កន្លងទៅនេះ មាន​ប្រជាពលរដ្ឋ អ្នកនេសាទ​ខុសច្បាប់ បាន​ចោទប្រកាន់ ទៅលើ បុគ្គល​មួយក្រុម ដែល​តាំងខ្លួន ជា​មន្ត្រី​អង្គការ​ផង ជា​ជលផល​ផង និង​ជា អ្នកសារព័ត៌មាន​ផង ដើរ​ជម្រិត ទារប្រាក់​ពី​អ្នកនេសាទ ដាក់​លប ជា​លក្ខណ​គ្រួសារ ដោយ​បុគ្គល​ទាំងនោះ គេ​ស្គាល់​ម្នាក់ មានឈ្មោះ ឈាង សុ​បុណ្យ ហៅ បិ​ន ប៉ុន្តែ​នៅ​ថ្ងៃទី​៧ ខែតុលា ឈ្មោះ ឈាង សុ​បុណ្យ ហៅ បិ​ន នៅ​ចំពោះមុខ អ្នកសារព័ត៌មាន និង​មន្ត្រីជលផល  បាន​បដិសេធ ចំពោះ​ការចោទប្រកាន់​នោះ ហើយ​លោក​បាន និយាយថា ប្រជាពលរដ្ឋ​ទេ ដែល​ឲ្យ​លុយ ៤​ទៅ ៥​ម៉ឺន​រៀល ជា​សាំង​ជា​ប្រេង សម្រាប់​លោក​ធ្វើការ តែប៉ុណ្ណោះ​៕

P 1010B2 P 1010B3 P 1010B4 P 1010B5

Loading...