ក្រុមចោរ​ចេញ​ប្លន់​ម៉ូតូ ត្រូវ​ប៉ូលិស តាម​បង្ក្រាប​ទាន់ពេល ចាប់ខ្លួនបាន​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 11:56
ថ្ងៃទី10 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ស្ពឺ ៖ សមត្ថ​កិច្ច នគរបា​ល ស្រុក​​សំរោ​ង​​ទង បាន​​ប្រតិ​បត្តិកា​រ បង្ក្រាប មុខ​សញ្ញា ចោ​រ​​ប្លន់ បាន​​ម្នាក់ ក្នុងចំ​ណោ​ម​បក្ខ​ពួក ៤​​នាក់ បន្ទា​ប់ពី​​ធ្វើ ស​កម្ម​ភាព ប្លន់​​យ​ក​ម៉ូតូ កាលពីវេលា​​​ម៉ោ​ង ៣ ទាបភ្លឺ ថៃ្ង​​ទី​១០ ខែ​តុលា ឆ្នាំ​២០​១៧នៅតាម​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុខសញ្ញា ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ វ៉ាន រតនា ប្រុស ១៧​ឆ្នាំ ហើយ​ជនរងគ្រោះ ឈ្មោះ នុត ចាន់​រី ប្រុស ២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ មុនពេល កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ​ទៅ ផ្សារ​ថ្នល់ទទឹង ហើយ​ក្រុម​ជនល្មើស បាន​ស្ទាក់​ភ្ជង់​គំរាម ដោយ​អាវុធ ក្នុងនោះ​មាន បក្សពួក ៤ នាក់  ជិះ​ម៉ូតូ ២​គ្រឿង​។​

​បន្ទាប់ពី ធ្វើ​សកម្មភាព​រួច បក្ខពួក​បានគេច​ខ្លួន បាត់ស្រមោល ហើយ​ក្រោយ កិច្ច​អន្ដរាគមន៍ សមត្ថកិច្ច ឃាត់​បាន មុខសញ្ញា យក​ម៉ូតូ ជនរងគ្រោះ បានមក​វិញ និង​ដកហូត អាវុធខ្លី ១​ដើម ម៉ាក កា​៥៤ ថ្នាំញៀន​ចំនួន ០៣ កញ្ចប់ ស្រោម​អាវុធខ្លី ចំនួន ០១ នៅ​នឹង​ខ្លួន ជន​ល្មើ​ល​។ ករណី​ខាងលើ កម្លាំង​ជំនាញ បាន​បន្ត​ស្រាវជ្រាវ និង កសាង​សំណុំរឿង ដើម្បី​ចាត់ការ តាម​និតិ​វិធី​៕

P 1010A9 P 1010A4

Loading...