ឡើង​ជែង​មិន​ប្រយ័ត្ន ប៉ះ​ជាមួយ​ឡានតូច អូស​ជាង ៣០​ម៉ែត្រ ស្លាប់​បុរស​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 10:45
ថ្ងៃទី10 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​ព្រះសីហនុ ៖ បុរ​ស​ម្នាក់ បា​ន​​ស្លាប់ នៅនឹ​ងក​ន្លែង​​កើ​ត​ហេតុ និ​ង​​ម្នាក់​ទៀត រងរបួ​ស ដោ​យសា​រ រថ​យន្ត ០៣​​គ្រឿង​​បុ​ក​គ្នា នៅវេ​លា​​ម៉ោង ០៨​និង​​១៥ នាទី​​យប់ ថ្ងៃទី​​០៩ ខែ​តុលា ឆ្នាំ​២​០១៧ នៅលើ​​ផ្លូវជាតិ​​លេ​ខ​៤ ចន្លោះ​​គីឡូ​ម៉ែត្រ លេខ​​២០២-២០៣ ស្ថិតនៅក្នុង ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ កើតឡើង​រវាង រថយន្ត​សណ្ដោង​រ៉ឺម៉ក ដឹក​ខ្សាច់  ម៉ាក HYUNDAI ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1651 មាន​ទិសដៅ ពី​ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះ​មកដល់​ចំណុច​ខាងលើ ក៏បាន​ជែង រថយន្ត​ម៉ាក មី​ស៊ុយ​មី​ស៊ី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AO-3143 ជិះ​គ្នា​ចំនួន ២​នាក់ បើកបរ​ក្នុង ទិសដៅ​ស្របគ្នា ពេល​ដល់​ផ្លូវ​កោង មាន​ស្ពាន ក៏មាន​រថយន្ត ដឹក​កុងតឺន័រ ម៉ាក HINO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6132 ដែលមាន​ទិសដៅ បញ្ច្រាស​គ្នា ឃើញ​មាន​ឧបសគ្គ មកពី​ខាងមុខ រថយន្ត​ដឹក​ដីខ្សាច់ ក៏​គេច​ប៉ះ​ជាមួយ រថយន្ត​ដឹក​កុងតឺន័រ រួច​ជ្រុល​កៀរ អូស​រថយន្ត មី​ស៊ុយ​មី​ស៊ី ប្រហែល ៣០​ម៉ែត្រ បណ្ដាល​ឲ្យ ក្រឡាប់​តែម្ដង ។​

​គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ​ស្លាប់ អ្នកបើកបរ​រថយន្ត មី​ស៊ុយ​មី​ស៊ី នៅនឹងកន្លែង​កើតហេតុ  ឈ្មោះ ឃូ ស៊ី​មន ភេទ ប្រុស អាយុ ៤២​ឆ្នាំ មាន​ទីលំនៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​អ្នករួមដំណើរ រងរបួស​មធ្យម ឈ្មោះ អាត សីឡា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ និស្សិត មាន​ទីលំនៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រា​ធានី​ភ្នំពេញ ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ នៅ​គ្លីនិក​ឯកជន មិត្តភាព ៨៨៨ ក្រុងព្រះសីហនុ ហើយ​ចំណែក អ្នកបើកបរ រថយន្ត​ធុន​ធំ ទាំង​២ បាន​រត់​គេចខ្លួនបាត់ ក្រោយពេល​កើតហេតុ​៕

P 1010A8 P 1010A7 P 1010A6 P 1010A3 P 1010A1

Loading...