គួរ​ឲ្យ​អាសូរ​ណាស់ មកពី​ស៊ីឈ្នួល​គាស់​គល់​ព្រិច ត្រូវ​រន្ទះបាញ់​ឡើង​ឆេះ​ខ្លោច​
​ដោយ វត្តភ្នំ ម៉ោង 09:58
ថ្ងៃទី10 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ស្ពឺ ៖ គួរ​ឲ្យ​​អា​សូរ​​ណាស់ ២​នា​ក់​​ប្តី​​ប្រ​ពន្ធ ពេ​ល​ដើ​រ​ត្រ​ឡប់ មកពី​ស៊ី​ឈ្នួល គាស់​​គ​ល់​ព្រិ​ច ត្រូវ​រ​ន្ទះបា​ញ់ បណ្តា​ល​​ឲ្យ ប្រព​ន្ធ ស្លាប់​មួយ​​រំ​ពេច ហើយ​​នៅ​លើ ដ​ង​ខ្លួន ស្ត្រី​រង​គ្រោះ មា​ន​ស្នា​ម​ឆេះ និង​​រោល​​ខ្មៅ ដូច​ជា​ផ្សែ​ង ពេ​លដែល​​មេឃ ជិត​​ធ្លាក់ភ្លៀង តែ​ប្តី​មិនបាន រងរបួស​នោះទេ បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៧​និង​៣០ នាទី យប់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​ស្រល់ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​សាច់ញាតិ បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ ឈ្មោះ អ៊ុក រ៉ែ​ន អាយុ ៥០ ឆ្នាំ មាន​ប្តី​ឈ្មោះ ហ៊ុ​ង ទ្រឹង អាយុ ៤៨​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ស្មៅ ឃុំ​ត្រពាំង សាប ស្រុក​បាទី ខេត្តតាកែវ បច្ចុប្បន្ន មក​ស្នាក់នៅ ភូមិ​ឃុំ​កើតហេតុ ដើម្បី​ស៊ីឈ្នួល គាស់​គល់​ព្រិច​ឲ្យ​គេ​។ ជនរងគ្រោះ ត្រូវ​រន្ទះបាញ់​ស្លាប់ ពេល​កំពុង​ដើរ ពី​កន្លែង​គាស់​គល់​ព្រិច មកដល់​ខាងលិច​ផ្ទះ ប្រហែល ២០​ម៉ែត្រ ហើយ​នៅពេល រន្ទះបាញ់​នោះ ស្ត្រី​រងគ្រោះ​ដើរ​ខាងមុខ ឯ​ប្តី​ដើរ​ខាងក្រោយ មិនបាន​បាន​រងរបួស នោះទេ​៕

P 1010A2 P 1010A

Loading...