សំរាម​នៅ​ផ្សារ សាលា​លេខ​៥ គរ​ទុក​មិន​ប្រមូល​ចេញ ជះក្លិន​ស្អុយ​យ៉ាង​អសោច​ន៍ 
​ដោយ វត្តភ្នំ ម៉ោង 07:04
ថ្ងៃទី10 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ គំន​រ​សំ​រាម នៅ​​ផ្សា​រ​សា​លា​​​លេខ​​៥ ស្ថិ​ត​នៅ ឃុំ​អូ​ឬ​​ស្សី ស្រុ​កំ​ពង់​ត្រ​ឡាច ខេត្ត​កំពង់​ឆ្នាំង ត្រូ​វ​បាន ប្រ​​ជាព​ល​​រដ្ឋ និង​​អា​ជី​វករ ធ្វើកា​​រិះ​គន់ ដល់​​ម្ចាស់​ម៉ៅកា​រ ប្រមូ​ល​​សំរាម ដោយ​សារ​មិ​ន​បាន យកចិ​ត្តទុ​កដាក់ ក្នុង​ការ​​ប្រ​មូល​សំរាម ម្តងណា​នោះទេ ធ្វើអោយ គំនរ​សំរាម​ទាំងនេះ ស្អុយរលួយ​ជាប្រចាំ  ប៉ះពាល់​សុខភាព របស់​ពួកគាត់ ។ 

​អា​ជីករ និង ប្រជាពលរដ្ឋ បានលើកឡើង​ទៀតថា លុយ​អនាម័យ សំរាម​នេះ គឺ​ប្រមូល​រាល់ថ្ងៃ ពុំដែល​ខាន​ទេ ប៉ុន្តែ​សំរាម​វិញ នៅ​គរ​ទុក​ដូច​ភ្នំ ១​អាទិត្យ ទៅ ២​អាទិត្យ មិនដែល​ប្រមូល អស់​ម្តងណា​ទេ បើ​បាន​បើ​ប្រមូល យកតែ​ខាងលើ ខាងក្រោម នៅ​ដដែល សំរាម​កាន់តែ ស្អុយ​ទៅៗ រហូតដល់​អាជីវករ​ខ្លះ បង្ខំចិត្ត​ត្រូវ​បិត​តួ​បលក់​សិន ពេលខ្លះ​គំនរ​សំរាម គឺ​ជិត​ផ្លូវ​ដើរ ចេញចូល​ផ្សារ​តែម្តង ។​

​ប្រជាពលរដ្ឋ បាន​លើកឡើងថា ជុំវិញ​ផ្សារ គឺ​ផ្លូវ​បេតុង​ស្អាត អស់ហើយ ប៉ុន្តែ​សំរាម ត្រូវបាន​យកមក​គរ លើផ្លូវ​បេតុង ជិត​ទាំង​ផ្លូវ​បេតុង ទៅទៀត ពេលខ្លះ ។ ហើយដោយ​សារ តែ​ផ្សារ​នេះ ជាប់​ផ្លូវជាតិ​លេខ​៥ ពេលខ្លះ ភ្ញៀវ​ទេសចរណ៍ គេ​ចូល​មកលេង ឃើញ គំនរ​សំរាម​បែបនេះ ហួសចិត្ត និយាយ​មិនកើត ចំណែកឯ​បន្ទប់ទឹក សារ​ធារ​ណៈ សម្រាប់​ប្រជាពលរដ្ឋ ប្រើប្រាស់ ក៍​ត្រូវ​អ្នកម៉ៅការ ផ្សារ​នេះ បិត​ដែរ ។ 

​ប្រជាពលរដ្ឋ បាន​សំណូមពរ អោយ លោក វណ្ណ លៀង​ហាក់ ដែលជា​ម្ចាស់ ម៉ៅការ​ផ្សារ​នេះ មេត្តា​ទទួលខុសត្រូវ ក្នុងការ​ប្រមូល សំរាម​នេះ​ផង គឺ​សុំអោយ ប្រមូល​ជា រៀងរាល់ថ្ងៃ  ព្រោះថា​ក្លិនស្អុយ របស់​សំរាម​នេះ ពួកគាត់​ស្ទើរ ទ្រាំ​មិនបាន​នោះទេ និង សូមអោយ បើក​បន្ទប់ទឹក សារ​ធារ​ណៈ នៅខាងមុខ​ផ្សារ​នេះ វិញ​ផង​។ សំរាម​ទាំងនេះ បើ​ប្រមូល រាល់​ថ្ងៃនោះ មិនបាន​ស្អុយ និង គរ​ដូច​ពំនូក​ភ្នំ ដូចនេះ​ទេ​។​

​ពាក់ព័ន្ធ​និង​ករណីនេះ មន្ត្រី​សាលាស្រុក កំពង់ត្រឡាច បាន​បញ្ជាក់ថា អាជ្ញាធរ​ស្រុក បាន​ហៅ​ម្ចាស់ ម៉ៅការ​ផ្សារ​នេះ លោក វណ្ណ លៀង​ហាក់ មក ៣​ទៅ ៤​ដង​ហើយ ដើម្បី​អប់រំ ពី​ការប្រមូល​សំរាម អោយទាន់ពេល កុំអោយ​ទុក​យូរ​ដូចនេះ ប៉ុន្តែ​ក្រោយពី ហៅ​មក​ណែនាំ ម្ចាស់​ម៉ៅការ​ផ្សារ​នេះ នៅតែ មិន​អើពើរ​ដដែល រហូត​ធ្វើអោយ ប្រជាពលរដ្ឋ រិះគន់ បែបនេះ​តែម្តង​។ ពាក់ព័ន្ធ និង​ករណីនេះ លោក វណ្ណ លៀង​ហាក់ ម្ចាស់​ម៉ៅការ​ផ្សារ មិនអាច​ទាក់ទង សុំ​ការបំភ្លឺ​បានទេ​៕

P 1010A11 P 1010A10 P 1010

Loading...