​ជិះ​ម៉ូតូ​លឿន បាត់បង់​ម្ចាស់ការ ជ្រុល​បុក​គ្នា ដួល​រដូករណែល របួសធ្ងន់​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 06:01
ថ្ងៃទី10 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តបន្ទាយមានជ័យ ៖ បុរស​​ម្នា​ក់ បាន​​បែក​ក្បា​ល រងរបួ​ស​​ធ្ងន់ ដោយ​សា​រ​ម៉ូតូ ២​​គ្រឿង បើក​​បុក​​គ្នា យ៉ាង​​ពេ​ញទំ​ហឹង ពេ​ល​​កំពុង ធ្វើ​ដំ​ណើរ ស្រប​​ទិស​​គ្នា នៅ​វេ​លា​ម៉ោង ៨​និ​ង​០០ នា​ទី ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២​០១៧ នៅ​លើ​កំ​ណាត់ ផ្លូវជា​តិ​​លេខ​៥៦ ស្ថិតក្នុង ភូមិ​គោក​តា​ឯក ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនដំបូង ម៉ូតូ​ម៉ាក MSX សេរី ២០១៦ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ភា​ជ ភាសា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ខ្ញែរ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពេល​បើកបរ មកដល់​ចំណុច កើតហេតុ  បាន​បុក​ពីក្រោយ ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ សេរី​២០០៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1A-3751 បើកបរ​ដោយ​ឈ្មោះ ព្រេ​ម ឆាង ភេទ​ប្រុស អាយុ ៧៥​ឆ្នាំ រស់នៅ ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ រងរបួស​បែកក្បាល​៕

P 1010A5

Loading...