ជិះ​ម៉ូតូ​បញ្ច្រាសទិស នៅលើ​ស្ពាន​អាកាស តិច​ណូ ជ្រុល​ទៅបុក​ឡាន របួសធ្ងន់​
​ដោយ វត្តភ្នំ ម៉ោង 11:51
ថ្ងៃទី9 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នា​ក់​បា​ន​​ជិះ​​ម៉ូតូ បញ្ច្រា​សទិ​ស​​នៅ លើ​​ស្ពាន​​អា​កាស តិច​​ណូ បាន​​ជ្រុល​​ទៅ​បុក ជាមួយ​​រថយ​ន្ត ស៊េរី​​ទំនើ​ប​​ម៉ា​ក RANG ROVER ប​ណ្តា​ល​​ឲ្យ រងរ​បួស​បាក់ជើ​ង កាល​ពី​​វេលា​​ម៉ោ​ង ០០​និ​ង​​២៥ នា​ទី រំលង​អធ្រាត្រ ឈាន​ចូលថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៧ នៅលើ​ស្ពាន អាកាស​តិច​ណូ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រងគ្រោះ ពុំ​ត្រូវបាន ស្គាល់ឈ្មោះ នោះទេ បាន​ជិះ​ម៉ូតូ ម៉ាក​ស្មាស ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ​1A-2574 ឆ្លងកាត់​លើ ស្ពាន​អាកាស តិច​ណូ ពី​កើតមក​លិច រំលោភ​របាំង​ថ្ម ចែក​ទ្រូងផ្លូវ ដោយ​បញ្ច្រាសទិស បាន​បុក​ជាមួយ រថយន្ត​ម៉ាក RANG ROVER ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​ធ្វើដំណើរ​ពី​លិច ហើយ​ភ្លាមៗ​នោះ ស្ត្រី​រងគ្រោះ ត្រូវបាន រថយន្ត​សាមុយ ដឹក​ទៅ​មន្ទីរពេទ្យ ឯកជន​៕

P 0910A P 0910

Loading...