​ផឹក ABC អស់ ៨​កំប៉ុង បែកគំនិត បូម​សាំង​ពី​ម៉ូតូ យកទៅ​ដុត​ផ្ទះ​អ្នកជិតខាង​
​ដោយ វត្តភ្នំ ម៉ោង 10:25
ថ្ងៃទី9 ខែOctober ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ យុវជន​​ម្នាក់ ប​ន្ទា​ប់ពី​​ផឹក ​ស្រា​​បៀ ABC អស់ ៨​​កំ​ប៉ុង បាន​​យ​ក​សាំង ចាក់​​ដុត​​ផ្ទះ អ្នកជិ​ត​ខាង បង្ក​​ការ​ភ្ញា​ក់​ផ្អើល ដល់​ស​ម​ត្ថ​កិច្ច ចុះ​មក​​ជួ​យ អន្តរា​គមន៍ ឃា​ត់ខ្លួន អ្នក​ក្លា​ហា​ន កាល​ពី​វេ​លា​​ម៉ោង ២៣​​ង​៤៦ នា​ទី ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ ផ្ទះ​លេខ​២២០​អឺ​៣ ផ្លូវ​២១៧ ភូមិ​៥ សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ 

​សមត្ថកិច្ច បានអោយដឹងថា ម្ចាស់ផ្ទះ ឈ្មោះ លឹម សាយ​គៀង ភេទ​ស្រី អាយុ ២២​ឆ្នាំ មុខរបរ​លក់ដូរ​។ ចំណែក ជនបង្ក​ឈ្មោះ យ៉ាង ចាន់​សុ​ប៉ា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ស្នាក់នៅ ផ្ទះ​លេខ​២១៨ អឺ​សេ​រ៉ូ​ស៊េ​ត ផ្លូវ​២១៧ ភូមិ​៦ សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មករា​។ មុនពេល​កើតហេតុ ជនបង្ករ​បាន​ទិញ ស្រា​បៀ ABC ចំនួន ៨​កំប៉ុង អង្គុយ​ផឹក ក្បែរ​ផ្ទះ​របស់ខ្លួន តែម្នាក់ឯង ហើយ​បាន​ទៅយក ដប​ទឹក​សុទ្ធ បូម​សាំង ចេញពី​ម៉ូតូ របស់ខ្លួន​ម៉ាក គុប​ជ្រុង ពណ៌​ទឹក​ប៉ិច ពាក់​ស្លាក់​លេខ ភ្នំពេញ 1U 8686 រួច​ឡើង​ទៅជា​ន់ទី​៣ ចាក់​សាំង​ដុត បណ្តាលអោយ​ឆាបឆេះ ផ្អើល​ដល់​អ្នកជិតខាង និង​សមត្ថកិច្ច មកជួយ អន្តរាគមន៍​៕

P 0910A9

Loading...