ឈ្មួញ​​និ​ង​​ក្រុ​ម​​អ្ន​ក​​រត់​កា​រ ចា​យ​លុ​យ​​ច្រើ​ន​​ស​ម្បើ​ម ក្នុង​​​កា​រ​នាំ​​ឡា​ន​​សែ​​​កា​ង ម​ក​​ដឹ​ក​ឈើ ចេញ​​តាម​​ប៉ុស្តិ៍​​៧ របស់​លោ​ក សំរិ​ទ្ធ ណ​យ​​
​ដោយ វត្តភ្នំ ម៉ោង 15:37
ថ្ងៃទី26 ខែSeptember ឆ្នាំ2017
សូមរាយការណ៍

​ខេត្តមណ្ឌលគិរី ៖ បន្ទា​ប់ពី​គ​ម្រោង ដែ​ល​​ឈ្មួញ វៀ​ត​ណាម ត្រៀ​ម​យក ម៉ូតូ​​កែ​ច្នៃ​​ជិត ៥០០ គ្រឿ​ង ចូល​​ដឹក​ឈើ ម្តុំ​ប៉ុ​ស្តិ៍​៤-៥​ ឆ្លង​ទៅ​​វៀត​ណាម តាម​​ច្រក​​៧​៥១ ត្រូវ​បែក​ធ្លាយ ស្រាប់​តែ កាលពី​​ថ្ងៃទី​២​៥ ខែក​ញ្ញា ឆ្នាំ​២​០១៧ ឈ្មួញ​វៀ​ត​ណាមបាន​​នាំ ឡាន​សែ​កាង ដែលជា​ប្រភេទ រថយន្ត​កែច្នៃ ជិត ៥០​គ្រឿង ចូល​តាម ច្រក​ណាំ​លៀ ដែល​ខាង​ភាគី​កម្ពុជា គេ​ហៅ  ប៉ុស្តិ៍​៧ ដើម្បី​ចូល​ដឹកឈើ ម្តុំ​ប៉ុស្តិ៍​៤-៥ ស្ថិតក្នុង ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។​

​ករណីនេះ ខាង​វៀតណាម និង​ខាង សមត្ថកិច្ច​កម្ពុជា ក៏​រួមគ្នា​កាយ​លុប​ផ្លូវ ដែល​ឈូសឆាយ ពី​ទឹក​វៀតណាម ចូល​តាម​ច្រក​៧៥១ អោយ​ដូចដើម​វិញ ចៀសវាង​គម្រោង ដឹក​បទល្មើស​ឈើ នៅ​ប៉ុស្តិ៍​៤-៥ បែកធ្លាយ ដល់​ថ្នាក់លើ​។ បច្ចុប្បន្ន​គេ​ប្តូរ​រូបភាព អោយ​ឡាន​សែ​កាង ជិត ៥០​គ្រឿង ចូល​តាម​ច្រក ណាំ​លៀ​-​ប៉ុស្តិ៍​៧ ដើម្បី​ចូល​ដឹកឈើ ម្តុំ​ប៉ុស្តិ៍​៤-៥ ក្នុងស្រុក​ពេ​ជ្រា​ដា ពេល​កំពុង​បែកការណ៍ រឿង​ចេញ​តាម ប៉ុស្តិ៍​ខាងលើនេះ​។ លោក សំរិទ្ធ ណ​យ មេ​ប៉ុស្តិ៍​៧  ត្រូវគេ​ដឹងថា ជា​មេខ្លោង​ធំ ឃុបឃិត អោយមាន​បទល្មើស ដឹកឈើ​ឆ្លងកាត់ ដែន​សមត្ថកិច្ច ដែល​ខ្លួន​គ្រប់គ្រង ដែល​គេ​សង្ស័យថា អាចមាន​ភ្លើង​ខៀវ ពី​ស្នងការ ដែលជា​មេ​កើយ ឬ​អាជ្ញាធរខេត្ត​។​

​យ៉ាងណាក៏ដោយ ដើ់ម្បី​អនុវត្តន៍​ផែនការ​នេះ ឲ្យ​បាន​រលូន ឈ្មួញ​និង​អ្នក​រត់ការ បានរៀបចំ កញ្ចប់​លុយ មក​បែងចែក អោយ​សមត្ថកិច្ច ជាច្រើន​ស្ថាប័ន និង​ជំនាញ​ពាក់ព័ន្ធ​។ មានការ​ទម្លាយ ឲ្យ​ដឹងថា គម្រោង​សកម្មភាព ឈ្មួញ​វៀតណាម យក​ឡាន សែ​កាង ជិត ៥០​គ្រឿង ចូល​តាម​ច្រក ណាំ​លៀ ដើម្បី​ចូល​ដឹកឈើ ម្តុំ​ប៉ុស្តិ៍​៤-៥ ស្រុក​ពេ​ជ្រា​ដា ហើយ​បង្វែរ ឆ្លងទៅ​វៀតណាម តាម​ប៉ុស្តិ៍​៧ នេះ គឺមាន​ទ្រង់ទ្រាយ​ធំ ជាង​តំបន់ អូរ​ហ៊ុ​ច ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​ត្រូវ​បង្ក្រាប​ទាន់ពេល​។ សូម​ថ្នាក់លើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពិនិត្យមើល បញ្ហា​នេះ ឡើងវិញ​ផង​៕

P 2609C

Loading...