ស្ងា​ត់ៗ​​ លោ​ក ចា​ន់ សុ​ធា ប្រ​ធា​ន​​ក្រុ​ម​​ប​ង្ក្រា​ប បទ​ល្មើស​​សេ​ដ្ឋ​កិ​ច្ច​ក្រ​​សួ​ង បញ្ជូន​​​កូន​ចៅ​ ​​ឲ្យ​​​ចុះ​​ប្រមូ​ល​​លុ​យ​ល្បី​​​ពេ​ញ ខេ​ត្ត​បា​ត់​ដំបង​
​ដោយ វត្តភ្នំ ម៉ោង 12:35
ថ្ងៃទី26 ខែSeptember ឆ្នាំ2017
សូមរាយការណ៍

​ខេត្តបាត់ដំបង ៖ ថ្នាក់​លើ​​បាន ណែ​នាំ​​ឲ្យ​​បញ្ឈប់ ការ​ដាក់​​ប៉ុស្តិ៍ និង​​ទារ​លុយ ពី​​ក្រុម​​ឈ្មួញ ដឹក​ជញ្ជូន​​ទំនិ​ញ តាមបែ​ប​អ​នាធិ​បតេ​យ្យ ច្រើន​ខែ​​ម​ក​ហើយ តែ​​លោក ចា​ន់ សុធា ប្រ​ធាន​​ក្រុម​ប​ង្ក្រាប បទ​ល្មើស​​សេ​ដ្ឋកិ​ច្ច ក្រសួ​ងម​ហា​ផ្ទៃ កាលពី​ពេល​ថ្មីៗ​នេះ បាន​បញ្ចេញ កម្លាំង​ពិសេស ឲ្យ​ចាំ​ទារប្រាក់ ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ គ្រា​ដែល​ឈ្មួញ​ខ្លះ អះអាងថា បើទោះបីជា លោក ចាន់ សុធា មិន​ដាក់​ប៉ុស្តិ៍ ក៏​ពួកគេ ត្រូវ​បង់ប្រាក់ ទៅតាម​ទម្លាប់​ចាស់​។ 

​ប្រភព​បាន​ឲ្យ​ដឹងថា ដើម្បី​លាភ​សក្ការ ផ្ទាល់ខ្លួន និង​បង់​ជូន​ថ្នាក់លើ លោក​ចាន់ សុធា បាន​បញ្ជូន មនុស្ស​របស់ខ្លួន ឲ្យ​ស្វែងរក​ប្រយោជន៍ ពីបទ​ល្មើស ក្នុង​ទឹកដី ខេត្តបាត់ដំបង បន្ថែមទៀត​។ លោក ចាន់ សុធា បាន​ល្មើស​ទៅនឹង បទបញ្ជា ក្រសួងមហាផ្ទៃ ក្នុងការ​បញ្ជូន មន្ត្រី​របស់ខ្លួន ឲ្យ​ទៅ​ប្រមូល លាភ​សក្ការ​ពី​ឈ្មួញ នៅ​ខេត្តបាត់ដំបង​។  

​ឈ្មួញ​ជាច្រើន ដែលមាន មនោសញ្ចេតនា បាន​បង់ប្រាក់ វេរ​ប្រាក់​ជូន លោក ចាន់ សុធា មិនដែល​ខកខាន បើទោះបីជា លើក​មុន លោក​បាន​ដក​មន្ត្រី ចេញពី​ប៉ុស្តិ៍​ក៏ដោយ តែ​ពេលនេះ លោក ចាន់ សុធា បាន​បញ្ជូន​កម្លាំង ស្ងាត់ៗ​ដើម្បី រក​ប្រយោជន៍ គ្រប់​ច្រកល្ហក នៅក្នុង ខេត្តបាត់ដំបង តាមបែប​ពុករលួយ ដោយ​មិន​ក្រែង​ញញើត ចំពោះ​បទបញ្ជា របស់​ថ្នាក់លើ សូម្បីតែ​បន្តិច​៕

P 2707A120

Loading...