ដើ​ម្បី​ប​ង្គ្រ​ប់​​ផែន​ការ ១០​​០​​លា​ន​​រៀល លោ​ក មឿ​​ន មេ​​គ​យ​​ច​ល័​ត​​ក្រ​សួ​ង ដា​ក់​​ជន​​ស៊ី​វិល ឲ្យ​​ចាំ​​ប្រ​មូ​ល​​​លុយ ពី​​អ្នក​ដឹ​ក​ទំ​និញ​​គ្រប់​​ច្រ​ក 
​ដោយ វត្តភ្នំ ម៉ោង 11:00
ថ្ងៃទី25 ខែSeptember ឆ្នាំ2017
សូមរាយការណ៍

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ មន្ត្រី​​គយ​​ច​ល័ត ម​កពី​អ​គ្គនា​យ​ក​ដ្ឋាន របស់​លោ​ក មឿ​ន ដែល​​បាន​ដាក់​ប៉ុ​ស្ដិ៍ យាម​​នៅ​​គ្រប់ ច្រ​កទ្វារ​​អន្តរ​ជាតិ​​ទាំ​ង​៣ នៅ​​ខេត្ត​​ឧ​ត្ត​រ​មា​ន​ជ័យ និង​​មាន​​ដាក់​​ប៉ុស្តិ៍ នៅ​តាម​​ដង​ផ្លូវ កំពុង​​ទទួ​លរង ការ​រិះគ​ន់ ពី​​ក្រុម​អាជី​វករនិង​អ្នករកស៊ី ដឹកទំនិញ តូចតាច អំពី​ការគាបសង្កត់ តម្រូវអោយ​ពួកគាត់ បង់ប្រាក់​យ៉ាងច្រើន ដោយ​គ្មាន​លិខិតស្នាម និង​ប្រើ​ជន​ស៊ីវិល ចាំ​ប្រមូល​ល​លុយ តាមរបៀប​ពុករលួយ​។​

​ប្រភពពី​អ្នក ប្រកប​របរ​ដឹកទំនិញ និង​បន្លែ​ផ្លែឈើ បន្តិចបន្តួច មកពី​ប្រទេស​ថៃ បាន​ត្អូញត្អែរ ថា ពួកគាត់​រកស៊ី​សព្វថ្ងៃ មិនសូវ​សល់​កម្រៃ សំរាប់​ផ្គត់ផ្គង់ គ្រួសារ​ប៉ុន្មាន​ទេ ពីព្រោះ​លោក​គយ​ច​ល​ត័ ក្រសួង បាន​កំណត់អោយ​ពួកគាត់ បង់ប្រាក់​ច្រើន តាមតែ​ពួកគេ​ចង់បាន ហើយ​បើ​មិន​បង់ប្រាក់ តាម​ការទាមទារ មន្ត្រី​គយ គំរាម​ឃាត់ រថយន្ដ​ទុក ដើម្បី​ចាត់ការ​តាមច្បាប់ ឬ​ពិន័យ មួយ​គុណ​នឹង​៣​។​

​ក្រុមអាជីវករ បាន​ត្អូញត្អែ​ថា ពួកគាត់​មានច្បាប់ អាជីវកម្ម បង់ពន្ធ​ត្រឹមត្រូវ រួចហើយ​ក៏ដោយ ពេលមកដល់ ប៉ុស្ដិ៍​ច​ល​ត័គ​យ​ក្រសួង ត្រូវគេ​បង្ខំ ឲ្យ​បង់ប្រាក់ ក្នុង​មួយ​រថយន្ដ ៧​ម៉ឺន​រៀល   ហើយ​ការបង់ប្រាក់​នោះ ធ្វើ​តាមរបៀប​ពុករលួយ មិនដែល​មាន បង្កាន់ដៃ គល់បញ្ជី ពី​ការ​ផាក់​ពិន​យ័ បង់ពន្ធ​ចូល​រដ្ឋ ម្តងណា​ឡើយ ហើយ​អ្នក​ដែល ដេកចាំ​ប្រមូល​លុយ ពី​ពួកគាត់​នោះ ជា​ជន​ស៊ីវិល មិនមែនជា​មន្ត្រី​គយ ចុះមក​អនុវត្ត ខ្លួនឯង​ឡើយ​។​

​មូលហេតុ ទាំងអស់​នេះហើយ ទើប​គេ​ស​ង្ស​យ័​ថា លោក មឿ​ន មេ​គយ​ច​ល​ត័​ក្រសួង គ្រប់គ្រង​៣​ខេត្ត កំពុងតែ​ប្រមូល​លុយ តាមរបៀប​ពុករលួយ​។ លោក មឿ​ន មេ​គយ​ច​ល​ត័ ប្រចាំ ៣​ខេត្ត គឺ​ខេត្តសៀមរាប ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់ អ្នកកាសែត​ថា ការដាក់​ជន​ស៊ីវិល ជំនួស​អោយ​មន្ត្រី​គយ គឺ​ការងារ​នេះ មានការ​យោគយល់ ពី​គណបញ្ជាការ​ឯកភាព​ខេត្ត​ព្រោះ​ការដឹកជញ្ជូន​ទំនិញ មាន​លក្ខណ​តូចតាច បើសិនជា​ធំដុំ លោក​និង​ប្រើ​មន្ត្រី​គយ​។​

​លោក មឿ​ន បាន​អួត​ប្រាប់ អ្នកកាសែត​ទៀតថា ក្រសួង​តម្រូវ​ឲ្យ​គាត់ រកប្រាក់​ចំណូល បង់​ចូល​រដ្ឋ ក្នុង​មួយខែ ១០០​លាន​រៀល​។ បើ​ចាប់​ឡាន អ្នក​ដឹកទំនិញ តូចតាច អោយ​បង់លុយ ក្នុង​មួយ​រថយន្ដ ១​លាន​រៀល គឺ​ពលរដ្ឋ​រត់​អត់​រួច ទើប​គាត់​អោយ​បង់ ក្នុង​មួយ​រថយន្ដ បន្ដិចបន្តួច រួច​ល្ងាច​ឡើង ទើប​គាត់​សរសេ​ពន្ធ មិនអាច​ចេញ បង្កាន់ដៃ​ពន្ធ ជួន​ម្ចាស់​ទំនិញ បានទេ​។ ការលើកឡើង​របស់លោក មឿ​ន ពិតជា​គួរ​ឲ្យ អស់សំណើច​ណាស់ នៅត្រង់ថា បើ​ប្រមូល​ពន្ធ​បង់​ចូល​រដ្ឋ ម៉េង​មិន​ប្រើ​មន្ត្រី ដែលមាន ឯកសណ្ឋាន​គយ បែរជា​ប្រើ​ជន​ស៊ីវិល ដោយ​បំពាន​ច្បាប់​ទៅវិញ​៕

P 2509B P 2509B5

Loading...