ការ​ដឹ​ក​នាំ តា​ម​បែ​ប​​ពុក​រលួ​យ និង​​ប​ក្ខ​ពួ​ក​និ​យ​ម ក្នុ​ង​​មន្ទី​រ​​សា​ធារ​ណ​ការ ខេ​ត្តកំ​ព​​ង់​ឆ្នាំង ធ្វើ​​ឲ្យ​​ម​​ន្ត្រី​តូ​ច​តាច​​ជា​ច្រើ​ន មិ​ន​ស​ប្បា​យចិ​ត្ត​
​ដោយ វត្តភ្នំ ម៉ោង 07:19
ថ្ងៃទី25 ខែSeptember ឆ្នាំ2017
សូមរាយការណ៍

ខេត្តកំពង់ឆ្នាំង ៖ ភាព​មិន​ប្រ​ក្រតី ពា​ក់​ព័ន្ធ និង​​អំពើ​ពុ​ករលួយ នៅ​​មន្ទី​រ​សា​ធារណ​ការ​ ខេត្តកំ​ពង់​ឆ្នាំង ដែ​ល​មាន​​លោ​ក កែវ ពៅ ជា​​ប្រ​ធាន​​ម​ន្ទីរ ត្រូវបា​ន​​ទ​ម្លា​យ ជា​ប​ណ្ដើរៗ ដោ​យ​សារ​ម​ន្ត្រី​ខ្លះ មិ​ន​ស​ប្បាយ​ចិត្ត និង​​ការដឹ​ក​នាំ តាម​បែ​ប​​ពុករលួយ និង​បក្ខពួកនិយម ហើយ​ផលចំណេញ បានតែ​ទៅលើ មនុស្ស​មួយក្រុម ដែល​ជិតដិត ជាមួយ​លោក កែវ ពៅ​។ 

​ប្រភព​បាន​ឲ្យ​ដឹងថា ការដឹកនាំ របស់លោក កែវ ពៅ មាន​ភាពមិនប្រក្រតី និង​អំពើពុករលួយ  គួរ​ឲ្យ​ញាក់សាច់ ពោលគឺ​លោក កែវ ពៅ និង លោក ឡេង រដ្ឋា ប្រធានការិយាល័យ សាធារណៈការ ត្រូវជា​កូនប្រុស របស់លោក​ប្រធាន​មន្ទីរ រួម​និង​លោកស្រី គិត សុធាវី ប្រធានការិយាល័យ គណនេយ្យ​។ ក្នុង​ឆ្នាំៗ នៅ​មន្ទីរ​សាធារណការ ខេត្តកំពង់ឆ្នាំង បាន​ចំណាយ​ថវិកា ក្រៅពី​បន្ទុក​បុគ្គលិក មិនតិចជាង ២​លាន​ដុល្លា ដែល​ភាគច្រើន គឺ​ការចំណាយ លើ​ការថែទាំ និង​ជុស​ជុល​ផ្លូវ ឬ ស្ថាបនា​ផ្លូវ ក្នុង​ខេត្ត ប៉ុន្តែ​រាល់ ការចំណាយ ធ្វើឡើង​ស្ងាត់ៗ រវាង​តែ លោក​ប្រធាន​មន្ទីរ និង​កូន​គាត់​ឈ្មោះ ឡេង រដ្ឋា ប្រធានការិយាល័យ សាធារណការ​។​

​ប្រភព​បាន​បន្តថា ការរត់​ច្បាប់ ស្នើរ​សុំ គម្រោង​ថែទាំ​ផ្លូវ ឬ​ស្ថាបនា​ផ្លូវ គឺ​លោក ឡេង រដ្ឋា ជា​អ្នក​រត់ការ ទាំងអស់ ហើយ​ចំពោះ​រឿង ចំណាយ​ប្រាក់ ធ្វើ​ផ្លូវ សល់​លុយ​តិច លុយ​ច្រើន ទិញ​ដី ថ្ម គ្រួស និង​ចំណាយ​ផ្សេងៗ ត្រូវគេ​បិទ ជិត​តែម្ដង​។ សព្វថ្ងៃ លោក​ប្រធាន​មន្ទីរ រីកមុខ​ដូច​គ្រាប់​ជី អោយតែបាន​ក្រសួង ទម្លាក់​គម្រោង ថែទាំ​ផ្លូវ ឬ ស្ថាបនា​ផ្លូវ គឺ​ទទួលបាន ផលចំណេញ ពី​គម្រោង​ទាំងនោះ ដោយ​ក្នុង​មួយ​គម្រោង លោក​ប្រធាន ដក​តុង​ប្រមាណ ៤០​ភាគរយ ចំណេញ​ប្រាក់ រាប់លាន​រៀល ហើយ​ការបែងចែក ផលចំណេញ​ធំ គឺ​មានតែ​ឪពុក និង​កូន ដោយ​មន្ត្រី​មួយចំនួន រកតែ​លុយ​ចាក់​សាំង​ម៉ូតូ មក​ធ្វើការ សឹង​មិនបាន​ផង​៕

P 2509A1

Loading...