ក្រុម​ហ៊ុន ហ​ង្ស រប​ស់​​ឧ​ត្ត​​ម​​សេ​នី​យ៍ ឡៅ តុ​ង​​ហា​ន ប្រើ​​អំ​​ណា​ច​​នាំ​ចូ​ល គ្រឿ​ង​សំ​ណ​​ង់​គេ​ច​ព​ន្ធ តា​ម​​ច្រក​ជ្រៃ​​ធំ គ្មា​​ន​​នរ​ណា​​ហ៊ា​នក្អក
​ដោយ វត្តភ្នំ ម៉ោង 12:37
ថ្ងៃទី30 ខែAugust ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកណ្តាល ៖ សមត្ថ​កិច្ច​​តូច​តាច បាន​​ឲ្យ​ដឹ​ង​ថា ឈ្មួញ​​ជា​ច្រើន បាន​​បន្ត​​នាំ​ចូល ទំនិ​ញ​គេច​ពន្ធ តាម​​ច្រក​​ជ្រៃ​​ធំ ធ្វើ​ឲ្យ​​រដ្ឋ​ត្រូ​វ​ខា​ត​បង់ ចំណូល​​ពន្ធ​​យ៉ា​ង​ច្រើន សន្ធឹក​ស​ន្ធាប់ ក្នុង​​មួយ​ខែៗ ហើយ​​ជាក់​ស្តែង ក្រុម​ហ៊ុន ហង្ស របស់​​មន្ត្រី​​យោ​ធាក្នុង​ជួរ​អង្គរក្ស គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ឡៅ តុង​ហាន បាន​រកស៊ី​នាំចូល ទំនិញ​បង់ពន្ធ​មិន​គ្រប់ ប្រភេទ​គ្រឿងសំណង់ មកពី​ប្រទេស​វៀតណាម ដោយ​បន្លំ​ជា​ទំនិញ មកពី​ប្រទេស​ចិន  គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណាមួយ ហ៊ាន​ប៉ះពាល់ ឬ​ត្រួតពិនិត្យ ម្តងណា​ឡើយ សូម្បីតែ​ដើរទៅ​ក្បែរ​ទូក ឬ​ឡាន​ដឹកទំនិញ របស់​ក្រុមហ៊ុន ហង្ស សឹង​មិន​ហ៊ាន​ផង ខ្លង​មេ​ហៅ​ទៅ​សួរនាំ​។ 

​ប្រភព​បាន​បញ្ជាក់ថា ការដែល​ក្រុមហ៊ុន លោក​ឧ​ត្ត​ម​សេនីយ៍ ឡៅ តុង​ហាន អាចធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត គឺមាន​ការ ឃុបឃិត​បើកដៃ ពី​សមត្ថកិច្ច ច្រើន​ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ ឡៅ តុង​ហាន  បាន​រកស៊ី​ដឹក ជញ្ជូន​ទំនិញ ប្រភេទ​គ្រឿងសំណង់ មកពី​ប្រទេស​វៀតណាម ចូល​ស្រុក​ខ្មែរ តាម​ច្រក​ជ្រៃ​ធំ ដោយ​បង់ពន្ធ ជូន​រដ្ឋ​ពី ២០​ទៅ​៣០ ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ គឺមាន​ការឃុបឃិត ចែក​ផលប្រយោជន៍ ជាមួយ​ជំនាញ​គយ និង​សមត្ថកិច្ច ពាក់ព័ន្ធ ដែល​មានមុខ​ប្រចាំការ នៅ​ច្រក​ជ្រៃ​ធំ និង​តាម ផ្លូវជាតិ​លេខ​២១​បេ​។​

​ទំនិញ​ដែល​ក្រុមហ៊ុន ហង្ស នាំចូល​តាម​ច្រក​ជ្រៃ​ធំ មានដូចជា ដែក ឥដ្ឋការ៉ូ ក្បឿង ស៊ីម៉ងត៍  និង​សម្ភារៈ​សំណង់ ផ្សេងៗ​ទៀត ឆ្លង​ពី​ទឹកដី​វៀតណាម ចូល​ទឹកដី​ខ្មែរ មក​លើកដាក់ នៅ​ផែ​ផ្ទាល់ខ្លួន ដោយ​គ្មាន​ការត្រួតពិនិត្យ ឲ្យ​បាន​ត្រឹមត្រូវ ពី​មន្ត្រី​ជំនាញ​នោះទេ ហើយ​បន្ត ដឹកជញ្ជូន​ទំនិញ​ទាំងនោះ តាម​រថយន្ត​ធំៗ ចូល​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ លេខ​២១​បេ ធ្វើ​ឲ្យ​ខូច​ផ្លូវ និង​បាក់​ស្ពាន ជា​បន្តបន្ទាប់​។ ដូច្នេះ លោក អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ ព្រោះ​ប្រភព​ខ្លះ បាន​ឲ្យ​ដឹងថា ទំនិញ​នាំចូល តាម​ច្រក​ជ្រៃ​ធំ បង់ពន្ធ​ត្រឹម ២០​ទៅ​៣០ ភាគរយ ប៉ុណ្ណោះ ក្រៅពីនេះ​ហូរ​ចូល ទៅក្នុង​ហោប៉ៅ មន្ត្រី​គយ​ពុករលួយ​៕

P 1703O

Loading...