លោ​ក​ ចា​ន់ រ​ត​នា និ​ង​​លោ​ក គ​ង់ សឺ​​ឌី ​មេ​​គ​យ​​ច្រ​ក​​ម៉ឺ​ន​​ជ័​យ កោ​ស​រូស​​ឲ្យ​ក្រុ​ម​​​ឈ្មួញ ដឹ​ក​ជ​ញ្ជូន​​ទំ​និញ ប​ង់​លុយ​ តា​ម​របៀ​ប​​ពុ​ករលួ​យ​
​ដោយ វត្តភ្នំ ម៉ោង 11:27
ថ្ងៃទី24 ខែAugust ឆ្នាំ2017
សូមរាយការណ៍

​ខេត្តព្រៃវែង ៖ ក្រុម​​ឈ្មួញ បាន​​ធ្លោយ​​ឲ្យ​​ដឹង​ថា លោ​ក ចាន់ រ​ត​នា ប្រ​ធាន​​ច្រ​ក​​ទ្វេ​ភា​គី ម៉ឺ​ន​​ជ័យ និង​​លោ​ក គង់ សឺ​​ឌី ជា​​មេ​​គយ ច្រក​​ម៉ឺន​​ជ័យ ស្ថិត​ក្នុង​ ស្រុ​ក​កំចា​យមារ ​ខេត្ត​ព្រៃ​វែង បាន​ឃុ​ប​ឃិត​​គ្នា កោស​រូស ឲ្យ​ក្រុ​ម​អ្ន​ករ​ក​ស៊ី ដឹក​ទំ​និញទាំង​ស្របច្បាប់ និង​ខុសច្បាប់ បង់លុយ តាមរបៀប​ពុករលួយ ដោយ​មិន​ពិនិត្យ លើ​ការ​នាំចូល​ទំនិញ និង​មិន​ចេញ​លិខិតស្នាម អ្វី​ទាំងអស់ ធ្វើ​ឲ្យ​អ្នករកស៊ី ដឹកទំនិញ ប្រតិកម្ម និង​បង្ហាញ ភាព​ក្តៅក្រហាយ យ៉ាងខ្លាំង​។​

​ប្រភព បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ ក្រុម​អ្នករកស៊ី បាន​ដឹក​បន្លែ ផ្លែឈើ សត្វ​ជ្រូក​រស់ និង​ទំនិញ ជាច្រើន​ប្រភេទ តាម​រថយន្ត​កូរ៉េ ប្រភេទ​យី​ឌុប និង​រថយន្ត សាំ​យ៉ុង រឺ​ម៉ក ក្នុង​មួយថ្ងៃៗ រាប់សិប​គ្រឿង បាន​ដឹក​ទាំងយប់​ទាំង​ថ្ងៃ មិនដែល​ឃើញ សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ប្រចាំ​ច្រក​នោះ ឆែកឆេរ ឬ​ពិនិត្យ​ឡើយ ដោយ​គ្រាន់តែ​តម្រូវ ឲ្យ​អាជីវករ​ដើរ ចូលទៅ​បង់លុយ​គ្រប់កន្លែង ស្នាក់ការ របស់​ពួកគេ និង​មិនដែល​ចេញ លិខិតស្នាម​អ្វី​ទេ​។​

​ឈ្មួញ​ម្នាក់ អះអាងថា ខ្លួន​បាន​ទិញ​បន្លែ ពី​វៀតណាម ដឹក​តាម​រថយន្ត​កូរ៉េ ប្រភេទ ២.៥ តោន  ចូល​តាម​ច្រក​ម៉ឺន​ជ័យ ត្រូវបាន​មន្ត្រី​ប្រចាំការ នៅ​ច្រក​នេះ ទាំង ៤​ស្ថាប័ន  កំណត់​ឲ្យ​បង់លុយ​អស់ ៣៥០០០០​រៀល សម្រាប់​បន្លែ កន្លះ​រថយន្ត តែបើ​ពេញ​រថយន្ត ត្រូវ​បង់​ចាប់ពី ៥០០០០០​រៀល​ទៅ ៦០០០០០​រៀល ហើយ​រាល់​ការ បង់លុយ គ្រប់កន្លែង ទាំងអស់ មិនដែល​មាន ក្រដាស​ស្នាម បង់ពន្ធ អ្វី​ឡើយ គឺ​ក្រុមមន្ត្រី ឃុបឃិត​គ្នា ប្រមូល​លុយ តាមបែប​ពុករលួយ មាន​លក្ខណៈ ជា​ប្រព័ន្ធ​។​

​សម្រាប់​រថយន្ត សាំ​យ៉ុង ដឹក​បន្លែ ឆ្លងកាត់​ច្រក​នោះ ក្នុង​មួយ​ជើង បង់​ចាប់ពី ២០០ ០០០​រៀល​ទៅ ៣០០ ០០០​រៀល តែបើ​រ៉ឺម៉ក បង់​ចាប់ពី ១០០ ០០០​រៀល​ទៅ ២០០ ០០០​រៀល​។  រាល់​ការ​បង់លុយ​ទាំងនោះ គេ​តម្រូវ​ឲ្យ​ដើរ​បង់ តាម​ស្ថាប័ន មន្ត្រី​ប្រចាំការ​ទីនោះ មានដូចជា គយ ស្នាក់ការ កាំកុងត្រូល និង​ប៉ុស្តិ៍ ការពារ​ព្រំដែន​។ ពាក់​ព​ន្ធ័ ករណីនេះ លោក ចាន់ រតនា ប្រធាន​ច្រក​ទ្វេភាគី ម៉ឺន​ជ័យ មិនទាន់​អាច សុំ​ការពន្យល់ បានទេ​៕

P 2408A19

Loading...