ប៉ូ​លិស​​សេ​ដ្ឋ​កិ​ច្ច ​​ក្រ​សួង​ម​ហា​ផ្ទៃ ឈ្មោះ ម៉ៅ និ​ង​​ឈ្មោះ វ៉ា​ន់​​នី ចេ​ញ​មុខ​​រ​ត់​កា​រ​​ឲ្យ ក្បួ​ន​​ឡា​ន​​ដឹ​ក​ឈើ យ៉ាងក​ក្រើ​​ក​​​ទឹ​ក​​ដី​​​ ខេត្តស្ទឹ​​ង​ត្រែ​ង 
​ដោយ វត្តភ្នំ ម៉ោង 11:36
ថ្ងៃទី21 ខែAugust ឆ្នាំ2017
សូមរាយការណ៍

​ខេត្តស្ទឹងត្រែង ៖ ដោយ​មាន​​ អំពើ​ពុក​រលួយ ជា​ល​ក្ខ​ណៈ​​ប្រ​ព័ន្ធ បង្កើ​ត​​ឲ្យ​​មាន បទ​ល្មើស ដឹក​ជញ្ជូន​​ឈើ ល្មើ​សច្បាប់ នៅ​​ខេត្ត​ស្ទឹង​ត្រែង ដោយ​​គ្មាន​​ន​រណា​​អើ​ពើ ចាត់វិ​ធានកា​រ​ប​ង្ក្រាប បន្ទា​ប់ពី មន្ត្រី​ប៉ូលិស​សេ​ដ្ឋកិ​ច្ច ក្រ​សួងម​ហា​ផ្ទៃ ឈ្មោះម៉ៅ និង​​ឈ្មោះ វ៉ាន់​នី រត់ការ​បង់លុយ ជូន​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ ជិត ៣០​ស្ថាប័ន ដែល​យ៉ាងតិច ក្នុង​មួយ​ស្ថាប័ន ចាប់ពី ៦​ម៉ឺន​រៀល រហូតដល់ ៣០០​ដុល្លារ សម្រាប់​រថយន្ត សាំ​យ៉ុង ដឹកឈើ មួយគ្រឿង​។​

​ប្រភព​បាន​រាយការណ៍​ថា រយៈពេល មួយ​សប្តាហ៍​នេះ សកម្មភាព ដឹកជញ្ជូន​ឈើ ចាប់ផ្តើម កក្រើក​ឡើងវិញ ដោយមាន រថយន្ត​សាំ​យ៉ុង កាមរី​បា​ឡែ​ន ដឹកជញ្ជូន​ឈើ ប្រភេទ​ធ្នង់ ពី​ទឹកដី ស្រុក​សៀម​ប៉ាង យកមក​ស្តុក​ទុក នៅ​ទី​រួម​ខេត្តស្ទឹងត្រែង ហើយ​ពេលយប់ គេ​ដឹក​បន្ត ទៅកាន់ ខេត្តក្រចេះ ស្រុក​ស្នួល ក្នុង​មួយ​យប់ ចាប់ពី ៤​គ្រឿង​ទៅ ៦​គ្រឿង​។ អ្នក​រត់ការ មានឈ្មោះ វ៉ាន់​នី និង​ឈ្មោះ ម៉ៅ ហើយ​រថយន្ត សាំ​យ៉ុង ត្រូវ​ចំណាយ​ប្រាក់ រត់​ការបង់​ផ្លូវ អស់​មិនតិចជាង ២​ពាន់​ដុល្លារ ដោយឡែក រថយន្ត បា​ឡែ​ន ប្រហែល ១​ពាន់​ដុល្លារ​។ 

​អ្នក​ទាំង​២ មាន​តួនាទី​រត់ការ បែងចែក ដាច់ដោយឡែក​ពីគ្នា បានន័យថា ឈ្មោះ វ៉ាន់​នី រត់ការ​យកលុយ ទៅ​ចាយ​សម្រាប់ ស្ថាប័ន​សមត្ថកិច្ច ដោយឡែក លោក ម៉ៅ ដែលជា មន្ត្រីនគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈរជើង​នៅ ខេត្តស្ទឹងត្រែង ផង​នោះ  ជា​អ្នក​រត់ការ បែងចែក​លុយ ឲ្យ​ទៅខាង​មន្ត្រី​ស៊ីវិល និង​អាជ្ញាធរ​។ អ្នក​រត់ការ​ឈ្មោះ ម៉ៅ កំពុង​ប្រព្រឹត្ត បំពាន​ទៅនឹង​ផ្លូវច្បាប់ ក៏ដូចជា រំលោភបំពាន ឋានៈ​តួនាទី​របស់ខ្លួន ក្នុងនាម​ជា អ្នក​បង្ក្រាប បែរជា​ចេញមុខ រត់​ការជួយ​សម្រួល បទល្មើស​ដឹកឈើ ដោយ​ខុសច្បាប់ យ៉ាង​​ក្រអឺតក្រទម បំផុត​៕

P 0408A21 P 0408A20

Loading...