រឿ​ង​​ដែ​ល​​មេ​​គ​យ​​ច្រ​ក​​អូ​រ​​រំ​ដួ​ល ចា​ប់​​ឡាន​​អ​ត់​​ព​ន្ធ រប​ស់​​ម​ន្ត្រី​​យោ​ធា ជិះ​​ទៅ​ផឹ​ក​ស៊ី​​​ឱ​​ប​​​ស្រី នៅ​​ហា​ង​​ខា​រ៉ា​អូ​ខេ នាំ​ឲ្យ​មានការ​សើចចំអក​
​ដោយ វត្តភ្នំ ម៉ោង 06:27
ថ្ងៃទី21 ខែAugust ឆ្នាំ2017
សូមរាយការណ៍

​ខេត្តបាត់ដំបង ៖ រឿ​ង​ដែ​​ល​គួរ​​ឲ្យ អស់​សំណើ​ច និង​​អា​ចធ្វើ​​ឲ្យ មេ​​គយ​​ម្នាក់ របូត​​ចេញ​ពី​​តំ​ណែង សារជា​ថ្មី​ម្ត​ង​ទៀត គឺ​ករ​ណី​​ដែល ចាប់​រថ​យ​ន្ត ចង្កូត​​ស្ដាំ អត់​​ពន្ធ តាំងពី​​ថ្ងៃទី​​៥ ខែឧសភា ឆ្នាំ​​២០១៧ ដែល​​គិត​រ​ហូត​ មក​​ដ​ល់ពេ​ល​នេះ ជា​ង២ ខែ​​ហើយ ​មិន​យក​បង់ពន្ធ បែ​ជា​លោក យ៉ែម ខេមរ៉ា​ត់ ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ច្រកទ្វារ តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក យក​ជិះ​ដើរលេង​ផឹកស៊ី ចូល​ខារ៉ាអូខេ សប្បាយ​ផ្ទាល់ខ្លួន រហូត​មាន​បញ្ហា វាយតប់​គ្នា ផ្អើល​ទូទាំងប្រទេស​។​

​ក្រោយពី​ផ្ទុះ រឿងអាស្រូវ ទាក់ទិន​ករណី នាយទាហាន​ម្នាក់ វាយ​មន្ត្រី​គយ ប៉ោង​ភ្នែក​ម្ខាង ដោយសារ​លោក​គយ ចាប់​រថយន្ត​គេ យកទៅ​ជិះ ដើរលេង​ផឹកស៊ី សប្បាយ ស្រាប់តែ លោក​យ៉ែម ខេមរ៉ា​ត់ ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ច្រកទ្វារ​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក បាន​បំភ្លឺ​ប្រាប់​អ្នកកាសែត​ថា រឿង​រថយន្ត​ម៉ា ក TOYOTA VIOS ពណ៌​.​ស ចង្កូត​ស្ដាំ នាំចូល​ពី​ប្រទេស​ថៃ ដោយ​មិន​ស្របច្បាប់ ហើយ​ត្រូវ​អង្គភាព របស់លោក ចាប់​រឹបអូស ពី​មន្ត្រី​យោធា​ឈ្មោះ ផាន យុ​ទ្ឋ​ឋាន ហៅ​គីប ដែលមាន​ការ ចោទប្រកាន់ថា កូនចៅ​របស់លោក ឈ្មោះ ឈួន ឃី​សាក់ ជិះ​ចូល​ខារ៉ាអូខេ បង្កឱ្យមាន​បញ្ហា​នោះ តាមពិត​គឺ​រូបលោក ជា​អ្នកជិះរថយន្ត​នោះ ។​

​លោក យ៉ែម ខេមរ៉ា​ត់ បាន​ឲ្យ​ដឹង​ទៀតថា នៅ​យប់កើតហេតុ ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ កូនចៅ​របស់លោក បាន​ផឹកស៊ី​ជាមួយ​លោក នៅ​ស្នាក់ការ តែ​ក្រោយ​បញ្ចប់ កូនចៅ​ចង់​ច្រៀង​សប្បាយ ក៏​នាំគ្នា​ជិះ​រថយន្ត ទៅ​ច្រៀង នៅ​ស្រុក​កំរៀង ដែលមាន​ឈ្មោះ ឈួន ឃី​សាក់ ផង​។ រហូតដល់​ម៉ោង ១០​យប់ កូនចៅ​បាន ទូរស័ព្ទ​ហៅ​លោក ឱ្យទៅ​ចូលរួម ច្រៀង​លេង​សប្បាយ តែ​ដោយ​រថយន្ត មួយគ្រឿង របស់​កូនចៅ ឈប់​ពាំង​រថយន្ត លោក​មិនអាច​ចេញ​បាន នាំ​ឲ្យ​អត់​មានអី​ជិះ លោក​ក៏​យក​រថយន្ត ដែល​ចាប់​នេះ ជិះ​ទៅ​ខារ៉ាអូខេ ដើម្បី​ច្រៀង​លេង ជាមួយ​កូនចៅ ។​

​លោក យ៉ែម ខេមរ៉ា​ត់ បានបញ្ជាក់​ទៀតថា តាមពិត​រថយន្ត​នោះ លោក​ជិះ​តាម​ក្រោយ មិនមែន​កូនចៅ លោក​ជិះ​ទៅ​ទេ ប៉ុន្តែ​ពេល​ជិះ ទៅដល់​ក្លិប​ខារ៉ាអូខេ «​ជី​វ៉េ​ល​» ស្រុក​កំរៀង ហើយ​លោក ចូលក្នុង​បន្ទប់ បាន​បន្តិច ក៏​ឃើញ មន្ត្រី​យោធា​ឈ្មោះ ផាន យុទ្ធ​ឋាន ហៅ គីប ចូលទៅ​ដល់ សួរនាំ​រឿង​រថយន្ត ក៏​ផ្ទុះ​ការ​វាយតប់ តែម្ដងទៅ​។ ទោះជា​យ៉ាងណា ករណី​ជម្លោះ​រវាង​លោក​គយ  និង​លោក​យោធា បាន​បង្ក​ឲ្យ​មាន ការរិះគន់​យ៉ាងខ្លាំង ពី​មហាជន ជាពិសេស​មន្ត្រី​គយ ដែល​ចាប់​រថយន្ត​គេ យកទៅ​ជិះ ដើរ​ផឹកស៊ី​សប្បាយ នាំ​ឲ្យ​មានការ សើចចំអក យ៉ាងខ្លាំង​៕

P 2507A2 P 2507A4 P 2507A2

Loading...