បត់​ឡាន​មិន​ប្រយ័ត្ន ប៉ះ​ជាមួយ​ម៉ូតូ មុខផ្ទះ​សំណាក់ រីករាយ របួសធ្ងន់​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 12:36
ថ្ងៃទី12 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​ព្រះសីហនុ ៖ រថយ​ន្ត​មួ​យ​គ្រឿង បើក​បរ​​មិ​ន​​ប្រ​យ័ត្ន បាន​បុក​​ជាមួ​យ​​ម៉ូតូ បណ្តា​ល​​ឲ្យ​ដួល ហើ​យ​ស្ត្រី​​ម្នាក់ បាន​រង​របួស​​ធ្ងន់ កាល​ពី​វេលា​​ម៉ោ​ង ១៨​និ​ង​១០​ នា​ទី ថ្ងៃ​ទី​១១ ខែសី​ហា ឆ្នាំ​២​០១៧ នៅ​ចំណុ​ច មុខ​ផ្ទះ​សំ​ណាក់ រីករា​យ ស្ថិត​ក្នុង ភូមិ​​វាល​​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោយពេល​កើតហេតុ រថយន្ត​បាន​បើក​រត់ គេច​បាត់ស្រមោល  ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ា​កាមរី​ឆ្លាម ពណ៌​ឆ្លូញ មិន​ស្គាល់​ផ្លាកលេខ បើកបរ​ក្នុងទិសដៅ ពី​វាលរេញ​ទៅ​កំពត ពេលមកដល់ ចំណុច​ខាងលើ បាន​បត់​ឆ្វេង បណ្តាលអោយ ប៉ះ​ម៉ូតូ ០១​គ្រឿង ម៉ាក​ហ្វី​ណូ ពណ៌​សលាយ​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ ១BU ៦៧៥៤ បើកបរ​ក្នុងទិសដៅ ពី​កំពត ឆ្ពោះទៅ​វាលរេញ ដោយ​ឈ្មោះ សយ ម៉ាលី ភេទ​ស្រី អាយុ ២០​ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ បណ្តាលអោយ រងរបួស​ធ្ងន់​៕

P 1208A6 P 1208A5

Loading...