បើកឡាន​លឿន​បុក​អ្នកជិះ​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ហើយ​តៃកុង​ដាក់​មេ​ប្រូច​
​ដោយ វត្តភ្នំ ម៉ោង 11:40
ថ្ងៃទី12 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តបន្ទាយមានជ័យ ៖ ករណី​​គ្រោះ​ថ្នាក់ ចរា​ច​រណ៍ ដ៏​រ​ន្ធ​ត់​មួយ បង្ក​ឡើង​​ដោ​យ រថ​យន្ដ បុក​​ជា​មួយ​​ម៉ូតូ បណ្ដា​ល​ឲ្យ​​ស្លាប់ និង​​របួស​ចំ​នួន ២​​នាក់ កាលពី​​វេលា​ម៉ោ​ង ១៤​និង​​២០ នា​ទី ថ្ងៃទី​​១០ ខែ​សីហា ឆ្នាំ​២​០១៧ នៅ​លើ​កំ​ណាត់ ផ្លូវជា​តិ​​លេ​ខ​៦ត្រង់ចំណុច​ស្ពាន​កក់ ស្ថិតក្នុង​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនដំបូង​មាន​រថយន្ដ ម៉ាក​កាមរី សេរី​១៩៩៥ ចង្កូត​ឆ្វេង ពណ៌​ខ្មៅ ពាក់​ស្លា​លេខ កណ្ដាល 2A.2433 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បាន​បុក​ម៉ូតូ ម៉ាក​ហុងដា វ៉េវ​អេស ពណ៌​ក្រហម លាយ​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សួន ចំរើន ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្ដាល​ឲ្យ រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ ម្នាក់ទៀត​ឈ្មោះ កង ពេក ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ រស់នៅ​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ហើយ​ក្រោយពេល កើតហេតុ អ្នកបើករថយន្ត បាន​រត់ គេចខ្លួនបាត់​៕

P 1208A8 P 1208A2

Loading...