អោន​ដងទឹក​ក្នុង​ធុង រអិល​ជើង​ដាំ​ក្បាល ចូលក្នុង​ធុង ឈ្លក់ទឹក​ស្លាប់ គ្មាន​អ្នកដឹង​
​ដោយ វត្តភ្នំ ម៉ោង 10:30
ថ្ងៃទី12 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ យុវជន​​ម្នាក់ បា​ន​ឈ្ល​ក់​ទឹក​​ស្លាប់ ដោយ​​គ្មាន​អ្ន​ក​ដឹង បន្ទា​បពី​​ជនរ​ង​គ្រោះ បាន​អោ​ន​ដ​ងទឹ​ក​​ក្នុង​​ធុង ហើយ​​ផុត​​ជើង បណ្តា​ល​ដាំ​​ក្បាល ចូ​លក្នុង​​ធុង ឈ្លក់​ទឹក រហូត​ដល់ ស្លាប់​​តែម្ត​ង បង្ក​កា​រ​ផ្ញា​ក់​​ផ្អើល កាលពី​វេ​លា​​ម៉ោង​ជាង៩ ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​ផ្សារ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។ 

​លោក ជាង សុវណ្ណារិទ្ធ អធិការ នគរបាល ស្រុក​បរិបូរណ៍ បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ផៃ បញ្ញា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ។ ជនរងគ្រោះ មិនដឹង​ស្លាប់ ពី​ពេលណា​នោះទេ ព្រោះ​នៅពេល​កើតហេតុ ក្រុមគ្រួសារ មិន​នៅផ្ទះ ជាប់រវល់ ទៅ​មណ្ឌល​សុខភាព លុះ​ពេល​ត្រឡប់មកវិញ ក៍​ឃើញ​កូនប្រុស ធ្លាក់​ក្បាល ចូលក្នុង​ធុង​ទឹក  ស្លាប់​បាត់ទៅហើយ ទើប​រាយការណ៍ មក​សមត្ថកិច្ច ដើម្បី​ចុះទៅពិនិត្យ​។​

​លោក​អធិការ បាន​អោយដឹងទៀតថា ក្រោយពី​ពិនិត្យ សាកសព សមត្ថកិច្ច បាន​សន្និដ្ឋាន ជនរងគ្រោះ អាច​អាច​អោន ដងទឹក​ក្នុង​ធុង ដែលមាន​កំពស់​ខ្ពស់ ហើយ​ផុត​ជើង ក៍​ជ្រមុជ​ក្បាល ចូលក្នុង​ធុង​ទឹក បណ្តាលអោយ ស្លាប់​តែម្តងទៅ​។ ក្រុមគ្រួសារ បាន​បញ្ជាក់ថា ជនរងគ្រោះ កន្លងមក​មាន​ជំងឺ​ស្ក​ន់ អាច​ជំងឺ​នេះ រើ​ឡើងវិញ ពេល​កំពុង​ដងទឹក បណ្តាលអោយ លង់​ស្លាប់​តែម្តង​៕ ដោយ ទេ​ពក​ង្រី​

P 1208A11 P 1208A10

Loading...