ឃាត់ខ្លួន​ជនជាតិ​ចិន ដែល​បើកឡាន បុក​ស្ត្រី​ម្នាក់​ស្លាប់ ពេល​កំពុង​ដើរ​ឆ្លងផ្លូវ​
​ដោយ វត្តភ្នំ ម៉ោង 09:34
ថ្ងៃទី12 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​ព្រះសីហនុ ៖ បុរស​​ជ​នជា​តិ​ចិ​ន​​ម្នាក់ ត្រូវ​ស​មត្ថកិ​ច្ច ចាប់​​ឃា​ត់​​ខ្លួន ដោយ​សារ​បើ​ក រថយ​ន្ត បុក​​ស្ត្រី​ម្នាក់ បណ្តា​ល​​ឲ្យ​រ​បួសធ្ង​ន់ និង​​ស្លាប់​បាត់​ប​ង់​ជីវិត កាល​ពី​​យប់ រំលង​​អា​​ធ្រា​ត្រ ឆ្លង​​ចូល​​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២​០១៧ លើ​​វិថី​ឯ​ករាជ្យ ត្រង់​ចំណុច កាស៊ីណូ កំពង់សោម​ស៊ី​ធី ស្ថិតនៅ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ស ពាក់​ផ្លាកលេខ 2AI-0526 បើកបរ​ដោយ ជនជាតិ​ចិន មាន​ទិសដៅ ពី​ឆ្នេរ​អូ​ឈើទាល ឆ្ពោះទៅ ផ្សារលើ លុះដល់​ចំណុច​ខាងលើ ក៏បាន​បុក ស្ត្រី​អ្នក​ថ្មើរជើង​ម្នាក់ កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ បណ្ដាលអោយ​ជនរងគ្រោះ រងរបួស​ធ្ងន់ធ្ងរ ហើយ​បញ្ជូន ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​ក្រោយមក បាន​ស្លាប់ ពេល​បញ្ជូនបន្ត បំរុង​យកទៅ​សង្គ្រោះ នៅ​ភ្នំពេញ កាលពី​វេលា​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃ​ដដែល​៕

P 1208A7 P 1208A4 P 1208A3

Loading...