រ៉ឺម៉ក​ដឹក​កម្មករ រោងចក្រ​កាត់ដេរ គេច​ពី​ឧបសគ្គ​ក្រឡាប់ របួស​ជិត ៣០​នាក់ 
​ដោយ វត្តភ្នំ ម៉ោង 08:23
ថ្ងៃទី12 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ ក​ម្មករ កម្ម​កា​រិនី រោង​ចក្រ​​កាត់​ដេរ ២៨​​នាក់ បា​ន​​រង​របួស​​ធ្ងន់ និង​​ស្រា​ល នៅក្នុ​ង​​ហេតុ​ការ​ណ៍ គ្រោះ​ថ្នាក់​​រ៉ឺម៉ក រេ​ចង្កូត​​ធ្លា​ក់​ផ្លូវ ក្រ​ឡាប់ កាល​ពី​វេលា​ម៉ោ​ង ៨​​និ​ង​៣០ នា​ទី ថ្ងៃទី​១​១ ខែ​សីហា ឆ្នាំ​២​០១៧ ត្រង់ចំ​ណុច ភូមិ​​ទួល​ពង្រ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ​យ័ ខេត្តកំពង់ឆ្នាំង ។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ម្ចាស់​រ៉ឺម៉ក​កម្មករ កម្មការិនី​រោងចក្រ ឈ្មោះ ចេ​វ ឆៃ រស់នៅក្នុង ភូមិ​ឃុំ​ស្រុក​ខាងលើ បាន​ដឹក កម្មករ​ទាំងអស់ ជាង ៤០​នាក់ មក​ធ្វើការ នៅក្នុង​រោងចក្រ​មួយ ក្នុងស្រុក សាមគ្គី​មាន​ជ​យ័ ខេត្តកំពង់ឆ្នាំង លុះ​មកដល់​កន្លែងកើតហេតុ បាន​បើក​គេច រថយន្ត​ដឹក​កម្មករ រោងចក្រ​ដូចគ្នា ហើយ​បានគេច បណ្តាលអោយ រេ​ចង្កូត​ធ្លាក់​ផ្លូវ ធ្វើ​ឲ្យ​កម្មករ​ខ្លះ លោត​ផុត ខ្លះទៀត​ជាប់​ក្នុង​រ៉ឺម៉ក បណ្តាលអោយ​រងរបួស ធ្ងន់​និង​ស្រាល ផងដែ ។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ រ៉ឺម៉ក​ធ្លាក់​ផ្លូវ ខាងលើនេះ បណ្តាលអោយ កម្មករ​រោងចក្រ រងរបួស​ធ្ងន់ និង​ស្រាល ២៧​នាក់ ។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះបន្ទាន់ នៅ​ឃ្លី​និ​ច​ឯកជន តែ​វណ្ណា កំពង់ត្រឡាច ២៧​នាក់ និង ១​នាក់​ទៀត បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ កាល់ម៉ែត ផងដែរ ។  សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បណ្តាលមកពី អ្នកបើកបរ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ក្នុងពេល​បើកបរ និង​ប្រជែង​គ្នា ទើប​បណ្តាលអោយ កើតមាន​គ្រោះថ្នាក់ កើតឡើង យ៉ាង​ដូច្នេះ​៕ ដោយ ទេ​ពក​ង្រី​

P 1208A13 P 1208A12 P 1208

Loading...