ជិះ​ម៉ូតូ​លឿន ធ្លាក់ចូល​ស្ពាន ទាំង​កណ្តាល​អ​ធ្រា​ត ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 07:25
ថ្ងៃទី12 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តសៀមរាប ៖ បុរស​​ម្នាក់​​បា​ន​​ស្លាប់ នៅ​នឹង​ក​ន្លែង និង​​ម្នាក់​ទៀត រង​របួស​ធ្ង​ន់ ដោយ​សារ ជិះ​​ម៉ូ​តូ​ធ្លា​ក់​ផ្លូវ ខ្ទា​តចូ​ល​​ក្នុង​​ទឹក នៅ​ក្រោម​​ស្ពាន កាលពី​​វេលា​​ម៉ោង​ ១២​យប់ ថ្ងៃទី​១​២ ខែសី​ហា ឆ្នាំ​២០​១៧ ត្រង់ចំ​ណុច​​ស្ពាន ភូមិ​​អូរ​ក្រ​ឡាញ់​ ឃុំ​​ក្រ​ឡាញ់ ស្រុ​ក្រឡាញ់ ខេត្តសៀមរាប​។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ ឈ្មោះ បឿន លឿន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ស​ន្ថ​ន‌ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ចំណែក អ្នករងរបួស ពុំទាន់​ស្គាល់ អត្តសញ្ញាណ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​សព ជនរងគ្រោះ ត្រូវបាន​ស្រង់ ឡើងលើ​គោក ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

P 1208A P 1208A9

Loading...