យុវជន​ម្នាក់​បាត់​ខ្លួន ៧​ថ្ងៃ ពលរដ្ឋ​ប្រទះឃើញ សព​ហើមរលួយ អណ្តែត​ទឹកទន្លេ​
​ដោយ វត្តភ្នំ ម៉ោង 06:48
ថ្ងៃទី12 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ សាក​សព​​បុរ​ស​​ម្នាក់ ដែ​លមា​ន​សភា​ព ហើម​​ស្អុយ​រលួយ ទៅ​ហើ​យ​នោះ ត្រូវបា​ន​ប្រ​ជាព​លរដ្ឋ ប្រទះ​ឃើញ នៅតា​ម​ដង​ទ​ន្លេ កាល​ពី​វេ​លា​​ម៉ោង ៦​​ល្ងាច ថ្ងៃទី​​៩ ខែ​សីហា ឆ្នាំ​២​០១៧ នៅ​​ភូមិ​កំ​ពង់​ខ្លាញ់ ឃុំ​ជ​លសារ ​ស្រុក​ជ​ល​គិរី ​ខេត្តកំពង់ឆ្នាំង​។​

​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​ជល​គិរី បានអោយដឹងថា សាកសព ដែល​ប្រជាពលរដ្ឋ ប្រទះឃើញ​នោះ មានឈ្មោះ សុគន្ធ ថា​រឿន ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ ភូមិ​ក្តាន់​មួយរយ  ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ សមត្ថកិច្ច បានអោយដឹងថា កាលពី​វេលា​ម៉ោង ៦​ល្ងាច ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​នេះ បាន​ប្រទះឃើញ សព​ជនរងគ្រោះ ក្នុងពេលដែល​ពួកគាត់ បាន​ជិះទូក​នៅក្បែរនោះ​។​

​ក្រោយពី​ប្រទះឃើញ ពួកគាត់​បាន ផ្តល់ព័ត៌មាន ទៅ​សមត្ថកិច្ច ដើម្បី​ចុះទៅ ពិនិត្យ​សាកសព ដែល​ស្គាល់ អត្តសញ្ញាណ ហើយ​បាន ធ្វើការ​ស្រាវជ្រាវ រក​សាច់ញាតិ​។ សមត្ថកិច្ច កងរាជអាវុធហត្ថ បាន​អោយដឹងទៀតថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ក្រុមគ្រួសារ បានមក​ទទួល យក​សាកសព ហើយ​បាន​បញ្ជាក់ថា សាកសព​ឈ្មោះ សុគន្ធ ថា​រឿន នេះ បាន​បាត់ តាំងពី​ថ្ងៃទី​៤ ខែសីហា មក​ម្លេះ ដោយ​មិនដឹង មូលហេតុ ខណៈដែល​រូបគេ មក​ស្នាក់នៅ រៀន​ភ្នំពេញ ហើយ​ទើប​ដឹង​ដំណឹង នៅពេលនេះ​៕

P 1208A1 P 1208A14

Loading...