គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ដ៏​ក្រម កាណូត​បើក​បុក​គ្នា ស្លាប់​ម្នាក់ របួសធ្ងន់ ២​នាក់​
​ដោយ វត្តភ្នំ ម៉ោង 10:03
ថ្ងៃទី11 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ កាណូ​ត​មួ​យ​គ្រឿង បាន​​បើ​ក​ដឹ​ក​​ភ្ញៀវ មក​ពី​​ហូប​​ការ មាន​​ក្មេង​​ចា​ស់ ប្រុស​​ស្រី ប្រ​មាណ​​ជាង ៣​០​នាក់ បាន​​បើក​​យ៉ាង​​លឿ​ន ជ្រុល​​ទៅ​បុក កា​ណូត ដឹក​​ភ្ញៀវ​ទេ​សច​រណ៍ បណ្តា​ល​​ឲ្យ បុរស​ម្នាក់​ស្លា​ប់ នៅពេ​ល​​បញ្ជូន មកដ​ល់​​មន្ទីរពេទ្យ​ខេត្ត និង ២​នាក់ ផ្សេងទៀត បាន​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង ៤​និង​៣០ នាទី​រសៀល ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច ផ្ទះ​បណ្តែត​ទឹក ស្ថិតក្នុង ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​

​លោក ឆាយ ខែម​រ័ត្ន អធិការនគរបាល ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ក្នុងករណី កាណូត​បុក​គ្នា​នេះ ១.​ឈ្មោះ ឃុ​ត ម៉ៅ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅ ស្រុក​កំពង់លែង បាន​ស្លាប់ ពេល​បញ្ជូន ដល់​មន្ទីរពេទ្យ ២.​ឈ្មោះ ទេព មុន្នី ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ រស់នៅ ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង រងរបួស​ធ្ងន់ និង​៣.​ឈ្មោះ ឡ​ន ថា ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង រងរបួស​ធ្ងន់​។​

​នៅ​មុនពេល​កើតហេតុ មាន​កាណូត​មួយគ្រឿង បាន​ដឹក​មនុស្ស ជាង ៣០​នាក់ ត្រឡប់​មកពី ចូលរួម មង្គលការ​បងប្អូន នៅ​ម្តុំ​ផ្ទះ​បណ្តែត​ទឹក នៅពេល​មកដល់ ចំណុចកើតហេតុ ក៍មាន​កាណូត ដឹក​ភ្ញៀវ​ទេសចរណ៍ មួយគ្រឿង បើក​ឆ្លងកាត់​ទន្លេ ឆ្ពោះទៅ​ទិសខាងកើត ស្រាប់តែ​កាណូត ដឹក​ភ្ញៀវ ដែល​បើក ក្នុង​ល្បឿន​លឿន បាន​បោះពួយ​មក​បុក កាណូត​ទេសចរណ៍ បណ្តាល​ឲ្យ ជនរងគ្រោះ ចំនួន ៣​នាក់ រងរបួស​ធ្ងន់ និង​បាន​ស្លាប់​ម្នាក់  ពេល​បញ្ជូន មកដល់ មន្ទីរពេទ្យ​ខេត្ត​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន អ្នកបើកបរ​កា​រណូត ដឹក​ភ្ញៀវ​មកពី​ហូប​ការ ដើម្បី​សាកសួរ ហើយ​អ្នកបើក កាណូត ទេសចរណ៍ ឈ្មោះ សឿន ផល្លី ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ត្អួរ​រលំ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ត្រូវបាន​ប្រជាពលរដ្ឋ ចាប់​វ៉ៃ យកមក​ឲ្យ សមត្ថកិច្ច ផងដែរ​៕

P 1108A2 P 1108 P 1108A5

Loading...