ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​កូន ត្រូវ​ឡាន​បើក​បុក ស្លាប់​នៅនឹងកន្លែង ហើយ​ដាក់​មេ​ប្រូច​
​ដោយ វត្តភ្នំ ម៉ោង 09:06
ថ្ងៃទី11 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តរតនគិរី ៖ អ្ន​កដំ​ណើរ ៣​នា​ក់ ត្រូវ​ជា​ឪ​ពុក​ម្តាយ និ​ង​កូ​នស្រី បាន​​ស្លាប់ និ​ង​​រងរ​បួស​​ធ្ងន់ ដោយ​សា​រតែ រថ​យន្ត​​បើក​​បុក ពេញទំ​ហឹ​ង ពេល​​កំ​ពុង​​ជិះ​​ម៉ូ​តូ​ឌុប​​គ្នា កាលពី​​វេលា​​​ម៉ោង ៧​​និង​​៣០ នាទី​​យប់ ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២​០១៧ ស្ថិត​នៅ​លើ ផ្លូវជាតិ​លេខ​៧៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ ៥៤៧-៥៤៨ ក្នុងភូមិ​ល្អី​ន ឃុំ​តឹ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី ហើយ​បន្ទាប់ពី បង្កហេតុ រថយន្ត បាន​បើក​គេច បាត់ស្រមោល​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ លុះ​មកដល់ ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត មិន​ចាំ​ម៉ាក បើកបរ ក្នុងទិសដៅ បញ្ច្រាស​គ្នា បុក​ពេញទំហឹង បណ្តាល​ឲ្យ បុរស​ជា​ប្តី ឈ្មោះ ជួន សម្បត្តិ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជនជាតិខ្មែរ ស្លាប់​នៅ នឹង​កន្លែង​តែម្តង ចំណែក​ប្រពន្ធ ឈ្មោះ មុំ អាយុ ៤១​ឆ្នាំ រងរបួស​ស្រាល នឹង​កូនស្រី​ឈ្មោះ លីហ្សា រងរបួស​ធ្ងន់ បាក់ជើង​ស្តាំ ទាំង ៣ រស់នៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​៕

P 1108A4 P 1108A3

Loading...