គួរ​ឲ្យ​អាណិត​ណាស់ ស្ត្រី​ម្នាក់​យក​ស្រា​ធ្វើជា​មិត្ត ផឹក​រហូត​ខ្យល់គ ស្លាប់ចោល​កូន​
​ដោយ វត្តភ្នំ ម៉ោង 08:45
ថ្ងៃទី11 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​ប៉ៃលិន ៖ ស្ត្រី​​ម្នា​ក់​​បាន​​ដេ​ក​ស្លាប់ នៅ​ក្រោម​​ដើម​​ធ្នង់ ក្បែ​រ​រប​ង​វ​ត្ត អូរ​បេ​ង ត្រូវ​​អ្នក​ភូមិ ប្រ​ទះ​ឃើញ បង្ក​​ឲ្យ​មា​ន​ការ ភ្ញាក់​ផ្អើល កាល​ពី​​ព្រឹក ថ្ងៃ​ទី​១១ ខែ​សី​ហា ឆ្នាំ​២០១៧ ក្នុង​ភូមិ​ស្ទឹង​​កាច់ ឃុំ​ស្ទឹ​ង​កាច់ ស្រុក​​សាលា​​ក្រៅ ហើយ​​តាម​​កា​រ​ពិនិត្យ សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ស្លាប់​ដោយសារ ផឹកស្រា​ស្រវឹង អត់​ហូបបាយ ខ្យល់គ​។ 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល មានការ​ភ្ញាក់ផ្អើល អ្នកភូមិ​បាន​ដើរ នៅក្បែរ​របង​វត្ត អូ​រវេ​ង ស្រាប់តែ​ឃើញ ស្ត្រី​ម្នាក់​ដេក នៅលើ​ដី ក៏​នាំគ្នា​ហៅ ជាច្រើន​ដង តែ​មិន​កំរើក​សោះ ក្រោយមក​ទើប​ដឹងថា ស្ត្រី​ខាងលើ បាន​ស្លាប់ បាត់ទៅហើយ​។ ជនរងគ្រោះ ឈ្មោះ ឆែម រ៉ាត់ ភេទ​ស្រី អាយុ ៥១​ឆ្នាំ រស់នៅ ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ជា​មនុស្ស​ប្រមឹក ផឹកស្រា​ជាប្រចាំ​៕

P 1108A6

Loading...