ដឹក​ប្រពន្ធ​ឆ្លង​សមុទ្រ មិនទាន់​ដល់​មន្ទីរពេទ្យ​ផង ឈឺពោះ​សំរាលកូន​នៅលើ​ទូក 
​ដោយ វត្តភ្នំ ម៉ោង 07:45
ថ្ងៃទី11 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកោះកុង ៖ ស្ត្រី​​ម្នាក់ បាន​​ស​ម្រា​លកូន នៅ​​លើ​ទូក នាំ​​ឲ្យ​មាន​ការ​ភ្ញា​ក់​ផ្អើល កា​ល​ពី​វេ​លា​ម៉ោ​ង ៥​និ​ង​៤០ នា​ទី​​ល្ងាច ថ្ងៃ​ទី​១០ ខែសី​ហា ឆ្នាំ​​២០១​៧ ត្រូវបា​ន​​ក្រុ​មគ្រូពេទ្យ ចុះទៅ​​ជួយ​ស​ង្គ្រោះ និង​​បាន​​ប​ញ្ជូន មក​កាន់ មន្ទីរ​ពេទ្យ​ប​ង្អែកខេត្តដើម្បី​សង្គ្រោះ និង​ថែទាំ​សុខភាព ទៅតាម​ជំនាញ​។​

​ក្រុមគ្រូពេទ្យ បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​ខាងលើ​ឈ្មោះ រស់ សុ​ឃីម មាន​ទីលំនៅ ភូមិ​កោះ​ប៉ោ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ បុរស​ជា​ប្ដី បាន​ឲ្យ​ដឹងថា គាត់​ជា​អ្នកនេសាទ មានកូន ៤​នាក់​ក្នុងបន្ទុក ប្រពន្ធ​គាត់​ឈឺពោះ សម្រាលកូន លើ​ទូក​លើក​នេះ គឺជា​កូន​ទី ៤​ហើយ ។ ក្រោយពេល​កើតហេតុ មន្ត្រី​អាជ្ញាធរ ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ មន្ត្រី​របស់ខ្លួន យក​អំណោយ មក​ផ្តល់ជូន ស្ត្រី​ដ៏​កំសត់ ម្នាក់នេះ​ផងដែរ​៕

P 1108A1 P 1108A

Loading...