គួរ​ឲ្យ​អនិច្ចា​ណាស់ មីង​ធ្លាក់​ពីលើ​ទូក ក្មួយ​ចុះទៅ​ជួយ លង់ទឹក​បឹង ស្លាប់​ទាំង ៣​នាក់​
​ដោយ វត្តភ្នំ ម៉ោង 12:37
ថ្ងៃទី10 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​​ស្រី ៣​​នាក់ ត្រូវជា​​មីង​​ក្មួយ បាន​​លង់​ទឹ​ក​​ស្លាប់ គួរ​ឲ្យ​អា​ណិ​ត ជាទី​បំ​ផុត ពេ​ល​​នាំ​គ្នា ជិះទូក​​នៅ​​បឹង នៅ​​ខាង​ក្រោ​យ​​ឡឥ​ដ្ឋ របស់​​ឈ្មោះ តាំង លា​ង​សេ​ង នាំ​ឲ្យ​​មាន ការភ្ញា​ក់​ផ្អើល កាលពី​វេ​លា​ម៉ោ​ង ៩​និ​ង​​៣០ នាទី​ ថ្ងៃទី​​៩ ខែ​សីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿន ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ទី​១-​ឈ្មោះ នៅ សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ ២២​ឆ្នាំ មុខរបរ កម្មករ​ឡឥដ្ឋ ទី​២-​ឈ្មោះ ធូ ចិន្តា ភេទ​ស្រី អាយុ ៥​ឆ្នាំ និង​ទី​៣-​ឈ្មោះ រី រតនា ភេទ​ប្រុស អាយុ ៧​ឆ្នាំ ទាំង ៣​នាក់ មក​ស្នាក់នៅ បណ្តោះអាសន្ន នៅ​កន្លែងកើតហេតុ​។ ក្រោយពេល​ពិនិត្យ សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ឈ្មោះ នៅ សោ​ភ័​ណ្ឌ បាន​រអិល ធ្លាក់​ពីលើ​ទូក ហើយ​ជនរងគ្រោះ ២​នាក់​ទៀត ត្រូវជា​ក្មួយ បាន​ចុះទៅ​ជួយ បណ្តាល​ឲ្យ​លង់​ស្លាប់ ទាំង ៣​នាក់​តែម្តង​៕

P 1008A15 P 1008A13 P 1008A5

Loading...