​ខឹង​ម្ចាស់ផ្ទះ​ខ្លាំងពេក ទិញ​សាំង​មក​ដុត​បន្ទប់​ជួល បែរជា​ឆេះ​រលាក​ពេញ​ខ្លួន​
​ដោយ វត្តភ្នំ ម៉ោង 11:17
ថ្ងៃទី10 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ ប្រជា​ពលរ​ដ្ឋ និង​​ម្ចាស់​ផ្ទះ បាន​​ឲ្យ​ដឹ​ង​ថា បុរស​​ម្នាក់ បា​ន​​ទិញ​​សាំ​ង ២​លី​ត្រ បំណ​ង​​ដុត ប​ន្ទប់​​ជួល តែ​​ចៃ​ដ​ន្យ ភ្លើង​​បាន​​ឆាប​ឆេះ ខ្លួន​ឯ​ង​ទៅ​វិញ បណ្តាល​​ឲ្យ រង​របួស រលា​ក​ពេ​ញ​ខ្លួន នាំ​ឲ្យ​​មាន​ការ​ភ្ញា​ក់​ផ្អើល កាល​ពី​វេលា​​​ម៉ោង ៨​និង​១០ នាទី ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច បន្ទប់​ជួល មួយកន្លែង ក្នុងភូមិ​ទ្រា​៤ ក្រុមទី​៦ សង្កាត់ ស្ទឹងមានជ័យ​ទី​៣​។ 

​ចំពោះ​មូលហេតុ ដែល​បុរស​ម្នាក់​នោះ ទិញ​សាំង យកមក​ចាក់​ប៉ុនប៉ង ដុត​បន្ទប់​ផ្ទះជួល ប្រភព​បាន​បង្ហើប ឲ្យ​ដឹងថា  ដោយសារ ម្ចាស់ផ្ទះ លែង​ជួល​ឲ្យ​ស្នាក់នៅ ហើយ​គេ​មិនដឹងថា បុរស​ម្នាក់​នោះ មានប្រើ​ប្រាស់ ថ្នាំញៀន ឬក៏​យ៉ាងណា នោះទេ​។ នៅពេល​កើតហេតុ ប្រជាពលរដ្ឋ នៅក្បែរ​ខាង បាននាំគ្នា ជួយ​ពន្លត់ភ្លើង និង​ហៅ រថយន្ត​សាមុយ មក​ដឹក ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ ភ្លាមៗ​ផងដែរ​៕

P 1008A7 P 1008A2

Loading...