ប៉ូលិស​ស្រុក​ស្នួល ឃាត់ខ្លួន​សង្ស័យ ៣​នាក់ ពាក់​ព​ន្ធ័​ករណី ប្រើប្រាស់​ថ្នាំញៀន​
​ដោយ វត្តភ្នំ ម៉ោង 10:25
ថ្ងៃទី10 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តក្រចេះ ៖ កម្លាំង​​អ​ធិការ​ដ្ឋាន នគរ​បាល​​ស្រុក​​ស្នួល សហ​កា​រ​ជា​មួយ ប៉ុស្តិ៍​រ​ដ្ឋបា​ល​​ស្នួល បាន​​ឃា​ត់​ខ្លួន ជ​ន​សង្ស័យ ចំ​នួន ៣​​នាក់ ជាប់​​ពាក់ព័​ន្ធ ករណី​​ប្រើ​ប្រាស់ ដោ​យ​ខុស​ច្បាប់  នូវ​សារ​​​ធាតុ​​ញៀន កាល​ពី​រ​សៀល ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២​០១៧នៅ​ចំនុច ភូមិ​កាត់​ដៃ​ឃុំ ស្នួល​ស្រុក​ស្នួល ខេត្តក្រចេះ​។​

​សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ ចំនួន ៣​នាក់ ទី​១-​ឈ្មោះ នុត ពុំ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ ច្រ​វ៉ា ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ ទី​២-​ឈ្មោះ ហ៊ីង ឯក ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ និង​ទី​៣-​ឈ្មោះ សោម ម៉ៅ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​

​សមត្ថកិច្ច ដកហូត​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ព​ណ៍ស ជា​គ្រឿងញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ១​កញ្ចប់ រកឃើញ​ក្នុង​ខ្លួន​របស់ ឈ្មោះ នុត ពុំ ម៉ូតូ ១​គ្រឿង ទូរស័ព្ទ​ចំនួន ២​គ្រឿង ប្រាក់​ចំនួន ១៨០០០​រៀល និង​សម្ភា​រះ ជក់​គ្រឿងញៀន មួយចំនួន​។ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន សមត្ថកិច្ច បញ្ជូនទៅ ការិយាល័យ​ជំនាញ ដើ​ម្ពី​កសាង សំណុំរឿង ចាត់ការ​តាមច្បាប់​៕

P 1008A9 P 1008A10 P 1008


Loading...