ឡាន​កាមរី​ឆ្លាម បុក​ជាមួយ ហុងដា​វ៉េវ ក្នុងទិសដៅ​បញ្ច្រាស​គ្នា របួសធ្ងន់ ៤​នាក់​
​ដោយ វត្តភ្នំ ម៉ោង 09:50
ថ្ងៃទី10 ខែAugust ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តបន្ទាយមានជ័យ ៖ អ្នក​ដំណើ​រ ៤​នា​ក់ បាន​រង​របួស​​ធ្ងន់ ដោយ​សារ​​ជិះ​​ម៉ូតូ បុក​​ជាមួ​យ​​រថ​យន្ត ក្នុង​ទិស​ដៅ​​ប​ញ្ច្រាស់គ្នា កាលពី​វេ​លា​​ម៉ោង ២០​និ​ង​​៣០ នា​ទី ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២​០១៧ នៅ​ចំ​ណុច​​គោក​​ខ្វាវ ស្ថិត​ក្នុង​ ភូ​មិ​​តា​​មាំ​ង ឃុំ​​គោ​ក​​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ហើយ​ក្រោយពេល បង្កហេតុ អ្នកបើករថយន្ត បាន​រត់គេចខ្លួន បាត់ស្រមោល​។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត មួយគ្រឿង ម៉ាក​តូ​យូ​តា កាមរី​ឆ្លាម ពណ៌​ប្រផេះ ផលិត​ឆ្នាំ​១៩៩៩ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-2545 បើកបរ​ដោយ​ឈ្មោះ មិត្ត ដា​រ៉ា ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ពេលមកដល់ ចំណុចកើតហេតុ បាន​បុក​ជាមួយ ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​គ្នា ៤​នាក់ ពេញទំហឹង បណ្ដាល​ឲ្យ រងរបួស​ធ្ងន់ ទាំង ៤​នាក់​តែម្ដង​។​

​ជនរងគ្រោះ ទាំង ៤​នាក់ ១-​ឈ្មោះ ឆៃ ជី​វៃ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ រងរបួស បាក់ជើង ខាងឆ្វេង​។ ២-​ឈ្មោះ ញឹ​ប ចន្ទ្រា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​សុ​ក្រម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ រងរបួស បាក់ជើង ខាងឆ្វេង​)​។ ៣-​ឈ្មោះ ថា រ៉េ​ន ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ រងរបួស បាក់ដៃ ខាងឆ្វេង​។ ៤-​ឈ្មោះ ទិ​ត្យ ពិ​ឆើត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ បន្ទាយ​មាន​រិ​ទ្ធ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ រងរបួស បាក់ជើង ខាងឆ្វេង​៕

P 1008A12 P 1008A3 P 1008A4

Loading...