ឡា​ន​​ដឹ​ក​​ឈើ​ធ្ន​ង់​​​​​រប​​ស់​​​មេ​​ឈ្មួញ ទិ​​ត្យ ស្រឿ ចេ​ញ​ពី​​ខេ​ត្ត​ពោ​​ធិ​សា​ត់ បំ​​ណ​ង​​ទៅ​ល​ក់​​នៅ​ទល់​ដែ​ន​​យួន ជា​ប់​អ​ន្ទាក់​មេ​ព្រៃ នៅ​​កំ​ព​ង់​ឆ្នាំង​
​ដោយ វត្តភ្នំ ម៉ោង 15:36
ថ្ងៃទី4 ខែAugust ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកំពង់ឆ្នាំង ៖ ការ​ដឹក​ឈើ​​ប្រ​ណិត ខុស​ច្បាប់ បំណ​ង​​យក​ទៅល​ក់ នៅ​​ប្រ​ទេស​​​វៀ​ត​ណា​ម ត្រូវ​បាន​​ស​មត្ថ​កិច្ច ខេត្ត​កំ​ពង់​ឆ្នាំង ធ្វើកា​រ​ប​ង្ក្រាប បាន​​ទៀ​ត​ហើ​យ គ្រា​ដែ​ល​ជ​ន​ល្មើស ព្យាយា​ម​​ដឹក​​ឆ្លង​កាត់ ខេត្ត​កំពង់​ឆ្នាំង​ ឆ្ពោះ​ទៅ​កាន់​​ទីផ្សារ នៅតាម​ព្រំប្រទល់ ប្រទេស​វៀតណាម ។ ការបង្ក្រាប រថយន្ត ដឹកឈើ​ប្រណិត​នេះ ធ្វើឡើង​នៅ វេលា​ម៉ោង ១០​និង​៣០ នាទី ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ចា​ថ្មី ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ 

​សមត្ថកិច្ច រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹងថា រថយន្ត​ដែល ក្រុម​ជនល្មើស បើកប​ដឹកឈើ​ប្រណិត ខុសច្បាប់​ខាងលើនេះ ប្រភេទ​ទូ​រិ​ស ធុន​តូច ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2B2638 បិទ​កញ្ចក់​ខ្មៅ ដឹកឈើ​ប្រភេទ​ធ្នុង រាប់សិប​ដុំ ចេញពី​ខេត្តពោធិសាត់ ឆ្លងកាត់ ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ទីផ្សារ តាម​ព្រំដែន ប្រទេស​វៀតណាម​។ រថយន្ត​ដឹកឈើ ដែល​ត្រូវបាន សមត្ថកិច្ច​ឃាត់​បាន និង​នាំយកទៅ ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត ធ្វើការ​វាស់​រាប់ និង​ប្រមូល​ដាក់​ក្នុង​ឃ្លាំង នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧​។  

​សមត្ថកិច្ច បាន​អោយដឹងទៀតថា ដោយ​ឃើញ រថយន្ត​ខាងលើនេះ មានការ​ស​ង្ស​យ័ សមត្ថកិច្ច​ក៍បាន​ឃាត់ ធ្វើការ​ត្រួតពិនិត្យ នៅ​គ្រា​ដែល​កំពង់ ត្រួតពិនិត្យ និង​បំ​រ៉ុង​ធ្វើការ​សាកសួរ ទៅកាន់​អ្នកបើកបរ ជនល្មើស ក៍​ឆ្លៀតឱកាស រត់​កេ​ច​ខ្លួន​បាត់ ទាំងយប់​តេ​ម្តង​។ ទោះជា​យ៉ាងណា ក្រោយ​ការរក​ឃើញថា រថយន្ត​ស​ង្ស​យ័​ដឹកឈើ សមត្ថកិច្ច​ក៍បាន រាយការណ៍​ជូន ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត និង​សុំ​ការអនុញ្ញាតិ ពី​លោក​ព្រះរាជអាជ្ញា នាំយកមក ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត ធ្វើការ​វាស់វែង និង​រាប់​ចំនួន​ឈើ  ។ 

​ប្រភព​មួយ បាន​បង្ហើប​ឲ្យ​ដឹងថា ឈើប្រណិត ប្រភេទ​ធ្នុង​ទាំងនេះ ត្រូវបាន​ក្រុម​ឈ្មួញ ដែល​គេ​ស្គាល់ឈ្មោះ ទិ​ត្យ ស្រឿ ដឹក​ចេញពី ខេត្តពោធិសាត់ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់​ទីផ្សារ ជាប់​ព្រំប្រទល់ ប្រទេស​វៀតណាម ខ​ណះ​ដែល សមត្ថកិច្ច នៅ​បណ្តាក់​គ្នា តាមផ្លូវ​ដូច​ខ្យង ។ សកម្មភាព ដឹកឈើ​ប្រណិត ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង តែងតែ​កើតមាន ជា​ហូ​ហែរ ខ​ណះ​សមត្ថកិច្ច ធ្វើការ​បង្ក្រាប បានជា​ញឹកញាប់ បើទោះជា​ពេលខ្លះ ឈ្មួញ បាន​រត់ គេចខ្លួនបាត់ និង​ខ្លះ​ទៀ ត​បាន​អះអាងថា ជា​ខ្សែស្រឡាយ របស់​អ្នកមានអំណាច​៕ ដោយ ទេ​ពក​ង្រី  

P 0408A29 P 0408A26 P 0408A27

Loading...