​ក្រុម​ហ៊ុ​ន​​លោ​​ក​​ឧ​ក​ញ៉ា ស៊ី ហូ​​ហ៊ុ​យ ប​ង្កើ​ត​​ផែ​​ផ្ទា​ល់​ខ្លួន នៅ​​ខា​ង​ជើ​ងសា​លា​ស្រុ​ក​​ស្អា​ង ស​ម្រា​ប់​​សា​ង​​ទំ​និញ ដោ​យ​​គ្មាន​​ការ​ត្រួត​ពិ​និ​ត្យ 
​ដោយ វត្តភ្នំ ម៉ោង 12:20
ថ្ងៃទី3 ខែAugust ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកណ្តាល ៖ ក្រុម​​ឈ្មួញ ក៏ដូ​ច​ជា សម​ត្ថ​កិច្ច តូច​តាច បាន​​លួច​​ប​ង្ហើប ឲ្យ​ដឹ​ង​ថា ក្រុ​ម​ហ៊ុន  ស៊ី​ ហូ​​ហ៊ុយ របស់​លោ​ក​​ផ្កាយ​​៣ និង​មា​ន​​ងារ ជា​ឧ​កញ៉ា​​ផ​ង​​នោះ ទទួ​លបាន​​សិទ្ធិអំ​ណា​ច យ៉ា​ង​​ពិ​សេស ក្នុង​ការ​​នាំ​ចូល ទំនិ​ញ​គ្រ​ប់​មុខ ដូច​ជា​​គ្រឿ​ងសំណង់ ដោយ​បង់ពន្ធ​មិន​គ្រប់ ពោលគឺ បង់​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ យកមក​លក់​ចែកចាយ ដោយ​សេរី មិនដែល​មាន​នរណា ហ៊ាន​សួរនាំ ឬ​ត្រួតពិនិត្យ ម្តងណា​ឡើយ​។​

​បច្ចុប្បន្ននេះ សា​ឡង់ និង​រថយន្ត ដឹកទំនិញ របស់លោក​ឧកញ៉ា ស៊ី ហូ​ហ៊ុយ ដែល​គេ សង្ស័យថា មិនបាន​បង់ពន្ធ ចូល​រដ្ឋ​គ្រប់​ចំនួន បាន​ប្រើប្រាស់ ផែ​ឯកជន នៅ​ខាងជើង សាលាស្រុក​ស្អាង សម្រាប់​ផ្ទេរ លើកដាក់​ទំនិញ ដោយ​គ្មាន ការត្រួតពិនិត្យ ពី​សំណាក់ មន្ត្រី​ជំនាញ​។ ជាធម្មតា រថយន្ត​ដឹកទំនិញ របស់លោក​ឧកញ៉ា ស៊ី ហូ​ហ៊ុយ ផ្ទុក​លើស​ទម្ងន់ ធ្លាប់​បំ​ភ្លា​ញ​ផ្លូវ​ស្ពាន នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​២១B ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្អាង និង​ស្រុក​កោះធំ ក្តៅក្រហាយ​យ៉ាងខ្លាំង​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក​ឧកញ៉ា ស៊ី ហូ​ហ៊ុយ ជា​ម្ចាស់​ក្រុមហ៊ុន នាគ​ខៀវ បាន​នាំចូល គ្រឿងសំណង់ ពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា តាម​សា​ឡង់ និង​ដឹកជញ្ជូន តាម​រថយន្ត​ធំៗ ទាំង​ខ្សែៗ​តែម្តង​។ ទំនិញ​ភាគច្រើន ដែល​ក្រុមហ៊ុន​នេះ នាំចូល​មានដូចជា ឥដ្ឋ ការ៉ូ ស៊ីម៉ង់ត៍ និង​សម្ភា​រះ តុបតែង​ផ្ទះ ដឹក​តាម​កំណាត់ ផ្លូវជាតិ​លេខ​២១B យ៉ាង​រលូន​តែម្តង ដោយ​គ្មាន សមត្ថកិច្ច​ណា ហ៊ាន​ចេញមុខ បង្ក្រាប​ឡើយ ព្រោះ​គ្រាន់តែ​ឮ ឈ្មោះ​ក្រុមហ៊ុន នាគ​ខៀវ នរណា​ក៏ ញាក់សាច់​ដែរ​៕

P 0308A14 P 0308A15 P 0308A6

Loading...