ឡាន​​យី​​ឌុ​ប​​ដឹ​ក​ឈើ រប​ស់​​​ឧ​ក​ញ៉ា តុ​​ប វី​​ដា ដែ​ល​​ជ្រក​​ក្រោ​ម​​ស្លា​ក ក្រុ​ម​ហ៊ុ​ន យូ​​នី​​ហ្គ្រី​​ន ត្រូវ​​​ក​ម្លាំ​ង​ច​ម្រុះ​​​​ឃា​​​ត់​ចាប់​ បាន​មួយដង្ហើមចង្រិត
​ដោយ វត្តភ្នំ ម៉ោង 07:56
ថ្ងៃទី3 ខែAugust ឆ្នាំ2017
សូមរាយការណ៍

​ខេត្តក្រចេះ ៖ រ​ថ​យន្ត​​យី​ឌុប ដឹក​ឈើ ចំ​នួន ២​​គ្រឿង រប​ស់​​ក្រុ​ម​ហ៊ុន យូ​នី​​ហ្គ្រី​ន ស​ង្ស័យ​ដឹក​​លើ​ស ច្បាប់​​​កំណ​​ត់ ចេ​ញ​ពី​ ​ស្រុក​​​កោះ​​ញែ​ក ខេត្ត​​ម​ណ្ឌល​​គី​រី ត្រូវបា​ន​​ស​ម​ត្ថ​កិ​ច្ច កងរា​ជអា​វុធហ​ត្ថ ស្រុក​​ស្នួល នឹង​​ជំ​នាញ រដ្ឋបា​ល​​ព្រៃ​ឈើ ប​ង្ក្រា​បដោយមាន​ការ សម្របសម្រួល ពី​លោក ធុច ប​ញ្ចះ​សន្តិភាព ព្រះរាជ​អ​ជ្ញា​រង អម​សាលាដំបូង ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ នៅក្នុង​ភូមិសាស្ត្រ ឃុំ​ការ​៣ ស្រុក​ស្នួល ខេត្តក្រចេះ​។​

​រថយន្ត​យី​ឌុប ដឹកឈើ​ទាំងនេះ គេ​ស្កាល់​ថា ជា​របស់​ឧកញ៉ា តុ​ប វី​ដា ហើយ​ការបង្ក្រាប បានកើត​ឡើង នៅពេលដែល រថយន្ត ២​គ្រឿង​នេះ ធ្វើដំណើរ ពី​ខេត្តមណ្ឌលគិរី មកដល់​ទឹក ដី​ខេត្តក្រចេះ និង​មាន ៤​គ្រឿង​ទៀត កំពុងតែ​ពួន​សម្ងំ នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី បន្ទាប់ពី​រថយន្ត ២​គ្រឿង ត្រូវបាន​ឃាត់ ដើម្បី​ត្រួតពិនិត្យ​។

សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា រថយន្ត​ទាំងនេះ ដឹកឈើ​ចេញពី រោង​ម៉ាស៊ីន​កែច្នៃ របស់​ក្រុមហ៊ុន យូ​នី​ហ្គ្រី​ន រី​សស៍ ខូ​អិ​ល​ធី​ឌី នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី នាំ​ឆ្ពោះទៅកាន់ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ ចំណែក ការដឹកជញ្ជូន គឺមាន ច្បាប់​អនុ​ញ្ញា ត្រឹមតែ ១៦​មែត្រ​គូប ក្នុង​មួយ​រថយន្ត ហើយ​ឈើ​ដែល​ត្រូវ ដឹក​ជា​ប្រភេទ ឈើ​អារ​លេខ​១​។ 

​សេចក្តីរាយការណ៍ ពី​ខេត្តមណ្ឌលគិរី បានអោយដឹងថា កន្លងមក មានការ​ដឹកជញ្ជូន​ឈើ គ្រប់​ប្រភេទ តាម​ព្រៃ​អភិរក្ស ខេត្ត​មណ្ឌល​គី​រី យក​នាំចូល ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដើម្បី​ធ្វើជា ឈើ​ស្របច្បាប់​។ ចំពោះ​ការចាប់​ឃាត់ ពី​អាជ្ញាធរ​ខេត្តក្រចេះ លើ​រថយន្ត ដឹកឈើ​ទាំង ២​គ្រឿង​នេះ គឺ គេ​នៅ​មិនទាន់ ដឹងថា រថយន្ត​ទាំង ២​គ្រឿង​នេះ មាន​ផ្ទុក​លើស​ច្បាប់ អនុញ្ញាត ចំនួន​ប៉ុន្មាន ម៉ែត្រគូប នៅឡើយ​ទេ ដោយ​គ្រាន់តែ សន្និដ្ឋានថា អាច​ផ្ទុក​លើស តែប៉ុណ្ណោះ​៕

P 0308A11 P 0308A10 P 0308A9 P 0308A3

Loading...