បន្ទា​ប់​ពី​​កែ​​ឆ្នាំ​​កំ​ណើ​ត ពី​​១៩​៥​៦ ម​ក​​នៅ​ត្រឹ​ម​​១៩​៥​៩ អ​គ្គ​​​​​រង​​គ​យ ហ៊ី​វ គឹ​ម​​ហេ​ង អា​ច​​ក្រា​ញ​ន​​នៀ​ល​​​មិ​ន​​​ព្រ​ម​​ចូល​និ​វត្ត​ន៍ ដោ​យ​​រលូ​ន​
​ដោយ វត្តភ្នំ ម៉ោង 12:37
ថ្ងៃទី31 ខែJuly ឆ្នាំ2017
សូមរាយការណ៍

​រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​​អគ្គ​នា​យ​ក​ដ្ឋាន គយ​​និ​ង​​រដ្ឋា​ករ ក្រៅ​ពី​​អំ​ពើពុ​ករ​លួយ គេ​​ស​ង្កេត​ឃើញ អំ​ពើ​​បក្ខ​ពួក​និ​យម និង​​ការព​ន្យា​រ​អា​យុ ចូល​និវ​ត្តន៍ របស់​​មន្ត្រី​​ធំ​ៗ បាន​កើត​​ឡើ​ង គួរ​​ឲ្យ​​ញាក់​សាច់ ដែល​​បញ្ហា​​នេះ អ្នក​តាម​ដាន កំ​ណែ​ទ​ម្រ​ង់​គយ បាន​លើកឡើងថា វា​ជា​វប្បធម៌ ដើរ​ផ្ទុយ​ពី កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល និង​ជា​គម្រូ​ដ៏​អាក្រក់ ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សតិអារម្មណ៍ របស់​មន្ត្រី​ក្មេងៗ ដែលមាន​សមត្ថភាព និង​ជំនាញ តែ​គ្មាន​ឱកាស បានធ្វើ​ការងារ បម្រើ​ជាតិ​។​

​តាម​ការកំណត់ របស់​ច្បាប់​គឺ មន្ត្រីរាជការ កាំ “​ក “ ត្រូវ​ចូលនិវត្តន៍ នៅត្រឹម​អាយុ ៦០​ឆ្នាំ​។ ចម្លែក​អី នៅ​ស្ថាប័ន គយ​និង​រដ្ឋាករ គេ​សង្កេតឃើញ លោក ហ៊ី​វ គឹម​ហេង ដែលជា អគ្គនាយករង កាន់តំណែង​ខ្លាញ់ បន្ត​ក្រាញននៀល មិន​ព្រម​ចូលនិវត្តន៍ តាម​ការកំណត់ របស់​ច្បាប់​។ មន្ត្រី​តូចតាច បាន​លួចខ្សឹប​ថា ជាគោលការណ៍ លោក ហ៊ី​វ គឹម​ហេង ត្រូវដាក់ ឲ្យ​ចូលនិវត្តន៍ តាំងពី​ឆ្នាំមុន គឺ​នៅ​ថ្ងៃទី​២០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ មកម្ល៉េះ ប៉ុន្តែ​តាមពិតទៅ លោក​អគ្គនាយករង អត់​ទាន់​ចង់ ចូលនិវត្តន៍​ទេ​។​

​បើ​ពិនិត្យ ក្នុង​បញ្ជីរាយនាម មន្ត្រីរាជការ គយ ចុះ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ បាន​បង្ហាញថា លោក​អគ្គនាយករង ហ៊ី​វ គឹម​ហេង កើត​នៅ​ថ្ងៃទី​២០ ខែ​កុ​ម្ភះ ឆ្នាំ​១៩៥៦​។ ប៉ុន្តែ​នៅក្នុង ប្រវត្តិរូប​ថ្មី លោក​អគ្គនាយករង បាន​កែ ថ្ងៃខែ​ឆ្នាំ​កំណើត មក​នៅត្រឹម ថ្ងៃទី​២០ ខែ​កុ​ម្ភះ ឆ្នាំ​១៩៥៩ ដោយ​បន្ថយ រយះពេល ៣​ឆ្នាំ ។ ដូច្នេះហើយ ទើប​លោក អគ្គនាយករង មានឱកាស ពន្យារ​អាយុ ចូលនិវត្តន៍ គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​គេ​ជឿថា ករណី​រំលោភច្បាប់ របស់លោក អគ្គនាយករង អាចធ្វើ​ទៅដោយ​រលូន ក៏​ព្រោះតែ មានការ​ឃុបឃិត បិទ​ភ្នែក ពី​សំណាក់ រដ្ឋមន្ត្រីក្រសួង មុខងារ​សា​ធារ​ណះ និង​រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ ផងដែរ​៕

P 3107A11 P 3107A13

Loading...