មន្ត្រី​​ដែ​ល​មា​​ន​​រ​ហ​​ស័​​នា​ម ៨​៨ ជា​​អ្នក​​រ​ត់​កា​រ​ឲ្យ​​ឈ្មួញ ដឹ​ក​ជ​ញ្ជូន​​ឈើ ពី​​ខេ​ត្ត​ពោ​ធិ៍​សា​ត់ យ​ក​ទៅ​ល​ក់ នៅ​​ព្រំ​ប្រ​ទ​ល់ ប្រ​ទេស​​វៀត​ណាម​
​ដោយ វត្តភ្នំ ម៉ោង 07:44
ថ្ងៃទី31 ខែJuly ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកំពង់ឆ្នាំង ៖ រថ​យន្ត​​ម៉ា​​កវី​​ហ្គោ ដឹក​ឈើ​​ប្រ​ណិត បំ​រ៉ុង​​លោ​ត​​ឆត្រ យ​ក​ទៅ​លក់ នៅ​​ព្រំ​ប្រ​ទល់ ជាប់​ប្រ​ទេស​​វៀត​ណាម ត្រូវ​បាន​​សម​ត្ថកិ​ច្ច ខេត្ត​កំព​ង់​ឆ្នាំង ធ្វើ​ការ​បង្ក្រាប បាន​​ទៀត​ហើយ  នៅវេ​លា​​ម៉ោង ២​និ​ង​៥ នា​ទី ថ្ងៃទី​​២៩ ខែ​កក្កដាឆ្នាំ​២០១៧ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ខាងមុខ​កា​រិ​យា​ល​យ័ ចរាចរណ៍​ផ្លូវគោក  ស្ថិតក្នុង​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង ។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ខាងលើ ម៉ា​កវី​ហ្គោ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2D 0474 មាន​ដឹកឈើ ប្រភេទ​ប្រណិត​ធ្នុង ចំនួន ២៥​ដុំ​វែង និង​ខ្លី ក្នុងនោះ​សមត្ថកិច្ច ឃាត់​បាន​កម្មករ និង​ព្រូ​រថយន្ត ២​នាក់ ផងដែរ​។ ក្នុងនោះ អ្នកបើករថយន្ត បានអោយដឹងថា ឈើ​នេះ​គេ​ដឹក​ចេញ ពី​ចំណុច​រវៀង ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់ ក្នុង​កោ​ល​បំណង នាំ​ឆ្ពោះទៅ​ទីផ្សារ នៅតាម​បណ្តោយ ប្រទេស​វៀតណាម​។ 

​ក្រោយ​ការបង្ក្រាប រថយន្ត​ខាងលើ សមត្ថកិច្ច បាន​នាំយកមក ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ធ្វើការ​រាប់​និង​វាស់វែង គ្រប់​ចំនួន ប្រគល់អោយ រដ្ឋបាល​ព្រៃឈើ ប្រមូល​ដាក់​ឃ្លាំង នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​។ នៅ​មុនពេល​បង្ក្រាប សមត្ថកិច្ច ចរាចរណ៍​ផ្លូវគោក ធ្វើការ​ត្រួតពិនិត្យ រថយន្ត​ដឹក សំពីងសំពោង នៅពេល​យប់  ក៍​ឃាត់​បាន រថយន្ត​ដឹកឈើ ខាងលើនេះ តែម្តង ។ 

​អ្នកបើកបរ​រថយន្ត ដឹកឈើ បានអោយដឹងថា មុន​និង​គេ ដឹក​តាម​រថយន្ត ចេញពី ខេត្តពោធិសាត់ និង​មាន​អ្នក​រត់ការ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ដែល​នៅតាម​ផ្លូវ គ្រប់​សមត្ថកិច្ច ដែល​ដេក​ចង​មុង បណ្តាក់​គ្នា​ដូច​ខ្យង ដែលមាន​រហ​ស័​នាម ៨៨ ឆ្ពោះ​ចូលទៅ ទីផ្សារ ជាប់​ព្រំដែន  ប្រទេស​វៀតណាម ។ ហើយ​រាល់ សកម្មភាព​ដឹកជញ្ជូន ឈើប្រណិត កាត់​ខេត្តកំពង់ឆ្នាំង  តែង​កើតមាន ជា​ហូរហែរ ខ​ណះ​សមត្ថកិច្ច បង្ក្រាបបាន ជា​ញឹកញាប់ បើទោះជា​ពេលខ្លះ ជនល្មើស បាន​គេចខ្លួនបាត់ និង​ខ្លះទៀត បាន​អះអាងថា ជា​ខ្សែស្រឡាយ របស់​ធំ និង​អ្នកមានអំណាច ៕ ដោយ ទេ​ពក​ង្រី​

P 3107A10 P 3107A9

Loading...