លោក ថា ហៅ​​ក្រ​បី ជា​​​​ឈ្មួ​ញ​​​​​មា​​​ន​​​ឥ​ទ្ធិព​ល​​ខ្លាំ​ង ក្នុ​ង​ការ​រ​ក​ស៊ី​​ដឹ​ក​ឈើ ចេ​ញ​ពី​​ស្រុ​ក​​កោះ​​ញែ​ក ទៅ​ខេត្ត​​​រត​ន​គិរី គ្មាន​​​នរ​ណា​​​ហ៊ាន​​ប៉ះ​ពា​ល់​
​ដោយ វត្តភ្នំ ម៉ោង 12:26
ថ្ងៃទី28 ខែJuly ឆ្នាំ2017
សូមរាយការណ៍

​ខេត្តមណ្ឌលគិរី ៖ ប្រ​ជា​ពល​រដ្ឋ រស់នៅ​​ស្រុក​​កោះ​​ញែក បា​ន​រាយ​ការណ៍​​ថា កា​រដឹ​កជញ្ជូន​​ឈើ​​ខុស​ច្បា​ប់ កំពុង​​កើត​មាន​​ពេ​ញ​ប​ន្ទុក ខណៈ​ដែល ក្រុម​​សម​ត្ថ​កិច្ច ក្នុងស្រុក​​មួយ​​នេះ គ្រប់​​ជំនាញ ដាក់​ពង្រាយ​​ក​ម្លាំង តាមផ្លូ​វ​ជាច្រើ​ន​ក​ន្លែងតែ​មិន​បង្ក្រាប បទល្មើស​ទាំង​នោះទេ​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃ​២៥ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្តមណ្ឌលគិរី បាន​បង្ក្រាប​រថយន្ត ដឹកឈើ​ខុសច្បាប់ ១​គ្រឿង ប្រគល់អោយ ផ្នែក​រដ្ឋបាល​ព្រៃឈើ នៅ​ស្រុក​កោះ​ញែក ដើម្បី​ចាត់ការ​បន្ត​។​

​អធិការ​ស្រុក​កោះ​ញែក លោក ខ្លូ​ក សុ​ឃា បាន​ឲ្យ​ដឹងថា ការបង្ក្រាប រថយន្ត​ខាងលើ ធ្វើឡើង​បន្ទាប់ពី ទទួលបាន​ព័ត៌មាន​ថា មាន​រថយន្ត​ដឹកឈើ ចេញ​ក្រុមទី​៩ ទើប​កម្លាំង​ប៉ូលិស​ស្រុក សហការ​ជាមួយ កម្លាំង​ប៉ូលិស ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តមណ្ឌលគិរី ស្ទាក់​ចាប់បាន​រថយន្ត​ម៉ាក ឡង់​គ្រី​ស័​រ បាន ១​គ្រឿង ដែល​ដឹកឈើ​ខុសច្បាប់ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ត្រង់ចំណុច ភូមិ មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ចំណែក​អ្នកបើកបរ ដឹងខ្លួន​មុន បាន​ចុះ​រត់​គេចខ្លួនបាត់​។​

​យ៉ាងណាក៏ដោយ លោក​អធិការ បាន​បញ្ជាក់ថា រថយន្ត​ខាងលើ ជា​កម្មសិទ្ធិ របស់ ឈ្មោះ ថា  ហៅ​ក្របី ជា​ឈ្មួញ​រកស៊ី​ឈើ យ៉ាងសកម្ម នៅ​កោះ​ញែក ដែល​ចាប់​មិនចេះ​រាង ហើយ​កាលពី ពេល​ថ្មីៗ​នេះ ក៏មាន​ករណី ចាប់​រថយន្ត​ដឹកឈើ របស់​ឈ្មោះ​ខាងលើ​នេះដែរ​។ ដោយឡែក ប្រភព​ផ្សេងទៀត បានអោយដឹងថា ឈ្មោះ ថា ហៅ​ក្របី មាន​ឥទ្ធិពល​ខ្លាំងណាស់ នៅក្នុង​ស្រុក​កោះ​ញែក គឺ​ឈ្មោះ​នេះ មាន​ទីតាំង​ស្កុ​ក​ឈើ មួយកន្លែង សម្រាប់​ដឹកឈើ ចេញពី​ស្រុក​កោះ​ញែក ទៅ​ខេត្តរតនគិរី ទៀតផង ដោយ​ពុំមាន សមត្ថកិច្ច ក្នុងស្រុក​កោះ​ញែក ហ៊ាន​ចេញមុខ បង្ក្រាប​នោះទេ ព្រោះ​ឈ្មោះថា បាន​ទិញ​ទឹកចិត្ត មន្ត្រី​បំរើការ នៅក្នុង​ស្រុក​អស់ហើយ​។​

​ជុំវិញ​ករណីនេះ លោក មើល សឿន អភិបាល ស្រុក​កោះ​ញែក បានអោយដឹងថា ពុំមាន​ឃ្លាំង​ស្តិ​ក​ឈើ​ទេ ទីតាំង​នេះ ធ្លាប់​ត្រូវបាន សមត្ថកិច្ច​ក្នុងស្រុក ព្រមទាំង​ព្រះរាជអាជ្ញា ចុះ​ឆែក​ម្តង​រួចទៅហើយ តែ​មិនមែនជា ឃ្លាំង​ឈើ​នោះទេ ។ ជុំវិញ​ព័ត៌មាន ជាក់​ពាក់​ព​ន្ធ័ ជាមួយ​បទល្មើស​ព្រៃឈើ ខាងលើ​នេះដែរ អ្នកកាសែត បាន​ទំនាក់ទំនង តាម​លេខ​ទូរ​សព្ទ របស់លោក ថា ហៅ ក្របី ដែរ តែ​ទូរស័ព្ទ​របស់គាត់ ហៅចូល​ច្រើនដង គ្មាន​អ្នកទទួល​។ នាយផ្នែក រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក លោក ឈួន សិរិ​វឌ្ឍន៍ មិនអាច​សុំ ការបកស្រាយ​បានទេ ដោយ​ទូរស័ព្ទ​របស់គាត់ ហៅ​មិន​ចូល​៕

P 2807A20 P 2807A21 P 2807A23

Loading...