រឿ​ង​អា​ស្រូ​វ​ពុ​​ក​រលួ​យ រប​ស់​លោ​ក យ៉ែ​ម ហេ​ម​​រ៉ា​​ត មេ​​គ​យ​​ច្រ​ក​​អូរ​​រំដួ​ល ត្រូវ​​បែ​ក​ធ្លា​យ ជា​​ប​ន្ត​ប​ន្ទា​ប់ ដោ​យ​​សា​រ​ទំ​នា​​ស់​ បែ​ក​បា​ក់​ផ្ទៃ​​ក្នុ​ង​
​ដោយ វត្តភ្នំ ម៉ោង 13:09
ថ្ងៃទី21 ខែJuly ឆ្នាំ2017
សូមរាយការណ៍

​ខេត្តបាត់ដំបង ៖ ច្រក​ទ្វា​រ​តំបន់​​ព្រំ​ដែន អូរ​​រំដួល នៃ​​ស្រុក​​ភ្នំ​ព្រឹក ជា​​ច្រក​​ធំ​ទី​​២ ដែ​ល​​នាំ​ចូល នូវ​​ទំ​និញ និង​​ភេស​​ជ្ជះ ​គ្រប់​ប្រ​ភេទ​ រួម​ទាំង គ្រឿង​ប​រិភោ​គ ដូច​ជា​ប្រ​ហិត ត្រី​សាច់​ យ៉ា​ង​ច្រើន សន្ធឹក​សន្ធា​ប់​ផង​ដែរ ​ហើយ​​ក្រោម​​ការ​គ្រ​ប់​គ្រ​ងរបស់លោក យ៉ែម ហេម​រ៉ា​ត មន្ត្រី​ជំនាញ គយ​និង​រដ្ឋាករ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ យ៉ាង​គគ្រឹកគគ្រេង ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ គួរ​ឲ្យ​ញាក់សាច់​ផងដែរ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា លោក យ៉ែម ហេម​រ៉ា​ត ធ្លាប់​ធ្វើជា​មេ​គយ ប្រចាំ​ច្រក អូរ​រំដួល ឡើង​ដុះ​ស្លែរ ទៅហើយ គាត់​មាន​ជំនាញ ឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញ គេចពន្ធ និង​ទំនិញ​ខុសច្បាប់ តាមតែ​ទំនើងចិត្ត ហើយ​កាលពី​ឆ្នាំមុន ត្រូវបាន​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ កោះហៅ​ឲ្យ​មក​បំភ្លឺ ពាក់ព័ន្ធ​នឹង​ភាព មិន​ប្រក្រតី​ជាច្រើន ក្នុងពេល​បំពេញ​មុខងារ ដូចជា​ករណី ក្លែង​ឯកសារ​ជាច្រើន ពាក់ព័ន្ធ​នឹង ការនាំ​ចូល ទំនិញ​ខូចគុណភាព និង​ទំនិញគេចពន្ធ ធ្វើ​ឲ្យ​រដ្ឋ​បាត់​ចំណូល ក្នុង​មួយខែៗ រាប់សែន​ដុល្លារ តែ​លោក យ៉ែម ហេម​រ៉ា​ត បាន​ចាយលុយ រត់ការ​ទៅកាន់ កន្លែង​ដើម​វិញ ដោយ​រលូន​។ 

​ចុងក្រោយ​នេះ លោក យ៉ែម ហេម​រ៉ា​ត បាន​បំបាក់​គូសត្រូវ ដែល​ស្រក់ទឹកមាត់ ចង់បាន តំណែង​របស់គាត់ ហើយ​ប្រព្រឹត្តិ អំពើពុករលួយ កាន់តែខ្លាំង​លើ​ដើម ដូចជា​កៀបសង្កត់ លើ​ប្រជាពលរដ្ឋ ដែល​នាំ​កសិផល ចេញទៅ​ស្រុកថៃ និង​ការឃុបឃិត ឲ្យ​ឈ្មួញ​នាំ​គ្រឿងចក្រ ចូល​ប្រទេស​កម្ពុជា ដោយ​ជ្រក​ក្រោម ខ្លឹមសារ​អនុក្រឹត្យ​លេខ ៦៤ អនក្រ ផងដែរ​។ ការដឹកនាំ តាមបែប​ពុករលួយ របស់លោក យ៉ែម ហេម​រ៉ា​ត បានធ្វើ​ឲ្យ មន្ត្រី​ថ្នាក់ក្រោម មាន​សតិអារម្មណ៍ និង​នាំ​ឲ្យ​បែកបាក់ សាមគ្គីភាព​ផ្ទៃក្នុង ប៉ះពាល់​ជាយថាហេតុ ដល់​ការប្រមូល ចំណូល​ពន្ធ ជូន​រដ្ឋ ដូចនេះ សូម​ថ្នាក់លើ ពិនិត្យមើល លក្ខណសម្បត្តិ របស់លោក យ៉ែម ហេម​រ៉ាត់ ឡើងវិញ​ផង​។​

​ជាក់ស្តែង កាលពី​យប់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៧ គេ​ឃើញ​ឈ្មួញ នាំចូល​នូវ​គ្រឿងចក្រ មួយគ្រឿង ប្រភេទ សា​ស័​រ ឈូស​ដី ឬ​សម្រាប់​ឈូស​ដំឡូង ដែល​គេ​នាំចូល ពី​ប្រទេស​ថៃ​ពេលយប់ តាមរបៀប​ត្រូវដង ត្រូវផ្លែ​គ្នា ក្រោមរូបភាព​ខ្ចី​ថៃ យកមកប្រើ​ប្រាស់ មួយ​រយះពេល​ក្នុង​សៃ​ឡូ​កូនភ្នំ នៅក្នុង​ទឹកដី ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ការនាំ​ចូល នូវ​គ្រឿងចក្រ​តាមរបៀប ស៊ីដាច់​ថ្នាក់លើ បំពាន​ច្បាប់​នេះ ត្រូវបាន​គេ​ដឹងថា រត់ការ​ដោយ ឈ្មួញ​ឈ្មោះ រោង សារឹម ភេទ​ប្រុស រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ 

​គ្រឿងចក្រ​នោះ ម៉ាក CAT 936E ព៌​ណ​លឿង​មាន​លេខ​តួ​K45B-02387X​និង​លេខ​ម៉ាស៊ីន​7N5454X​។ ស្នៀត​របស់ លោក យ៉ែម ហេម​រ៉ា​ត របៀបនេះ គ្រាន់តែ​ជា​លេស បំភាន់​ការពិត​ប៉ុណ្ណោះ ដែល​ស្នៀត​ដដែល​នេះ អ្នកស្រុក គេ​បានដឹង​យ៉ាងច្បាស់​។ យ៉ាងណាក៏ដោយ នៅពេល បែកធ្លាយ​រឿង ដ៏​រសើប​នេះ ខាង​ជំនាញ​គយ បាន​អះអាងថា បច្ចុប្បន្ននេះ គ្រឿងចក្រ សា​ស័​រ​ខាងលើ កំពុង​ត្រូវបាន​ម្ចាស់ បំពេញបែបបទ ដើម្បី​បង់ពន្ធ ហើយ ដូចដែល ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ករណី​ត្រូវ​រូ​វ​គ្នា នាំចូល​នូវ គ្រឿងចក្រ​នេះ ក្រោយពី​បែកធ្លាយ ដល់​អ្នក​សារ​ព៌​ត​មាន គេ​បាន​ជម្រុញ អោយ​ម្ចាស់ ចូល​បង់ពន្ធ​តែម្តង ដើម្បី​កុំ​ឲ្យ មានរឿង វែងឆ្ងាយ​។​

​ករណីនេះ បង្ហាញ​ឲ្យ​ឃើញថា មន្ត្រី​គយ​និង​រដ្ឋាក ប្រចាំ​ច្រក​អូរ​រំដួល អនុវត្ត​ច្បាប់ ខុសគ្នា​ស្រឡះ រវាង​ក្រុម​ឈ្មួញ ជាមួយនិង ប្រជាកសិករ ពេល​កសិករ រុញ​ដីចំការ​ឬ​ឈូស​ដំឡូង ស៊ីឈ្នួល​អោយ​ថៃ​ម្តងៗ ដោយ​យក​គ្រឿងចក្រ ចូលក្នុង​ទឹកដី​ថៃ ត្រូវ​បង់អោ​យ​គយ ច្រក​អូរ​រំដួល ចំនួន ១០០០០​ម៉ឺន​បាត និង​ពេល​វិលត្រឡប់ យកមក​ស្រុក​ខ្មែរ​វិញ ត្រូវ​បង់អោ​យ​គយ ប្រចាំ​ច្រក​ខាងលើ ចំនួន ២០០០០​ម៉ឺន​បាត ឯណោះ​។ ដោយសារ​មាន បញ្ហា​ផ្ទៃក្នុង រឿងអាស្រូវ របស់លោក យ៉ែម ហេម​រ៉ា​ត មេ​គយ​ច្រក​អូរ​រំដួល ត្រូវ​បែកធ្លាយ ជា​បន្តបន្ទាប់ ហើយ​មិនយូរ​ទៀត​ទេ ថ្នាក់លើ​អាច​ហៅ គាត់​ទៅ​សួរនាំ ហើយ​ដក​បញ្ឈរជើង សារជាថ្មី​ម្តងទៀត ព្រោះតែ​គាត់ មិន​លះបង់ គំនិត​ពុករលួយ​៕

P 1907 P 1907A

Loading...