មេ​​ឈ្មួញ ហូ​វ ជី​​វ៉ៃ បញ្ជូ​ន​​ឡា​ន​​សាំ​ង​​យ៉ុ​ង រា​ប់​សិប​​គ្រឿ​ង ទៅ​​ដឹ​ក​ឈើ​​ ចេ​ញ​ពី​​ឃ្លាំ​ង​ដ៏​ធំ នៅ​​ភូ​មិ​​អ​ភិ​វឌ្ឍ​ន៍ ឆ្ពោះ​​ទៅ​​ច្រ​ក​​​ព្រំ​ដែ​ន អូ​រយ៉ា​ដាវ​
​ដោយ វត្តភ្នំ ម៉ោង 12:03
ថ្ងៃទី21 ខែJuly ឆ្នាំ2017
សូមរាយការណ៍

​ខេត្តរតនគិរី ៖ សេ​ច​ក្តីរាយ​ការ​ណ៍ ពី​ម​ន្ត្រី​តូ​ច​តា​ច បា​ន​​ឲ្យ​ដឹ​ង​ថា នៅ​​ប៉ុ​ន្មាន​​ម៉ោ​ង មុ​ន​នេះ រថ​យន្ត​​តួ​​រី​ស ជា​ច្រើន​​គ្រឿ​ង កំពុ​ង​តែ​​ចូល ទៅ​កាន់​ឃ្លាំ​ង​ស្តុ​ក​​ឈើ ដ៏​​ធំ​មួយ នៅ​​ចំ​ណុច ភូមិ​​អ​ភិវឌ្ឍន៍ ស​ង្កាត់ ឡា​បា​ន​​សៀក ក្រុង​​បាន​​លុង ដើ​ម្បី​ត្រៀម ដឹកឈើ យកទៅ ប្រទេស​វៀតណាម​។ ឃ្លាំង​ស្តុក​ឈើ ដ៏​ធំ​នោះ គឺជា​របស់​ឈ្មួញ ដ៏​មានអំណាច ឈ្មោះ ហួ​វ ជី​វ៉ៃ ហៅ​វ៉ៃ និង​ម្នាក់ទៀត​ឈ្មោះ ណាក់ ដែល​គេ​ដឹងថា គឺជា​មន្ត្រី​ប៉េអឹម ខេត្ត​រត​គិរី នេះ​តែម្តង​។​

​សេចក្តីរាយការណ៍ បាន​បញ្ជាក់ថា ឈើ​ត្រូវបាន គេ​លាក់ទុក នៅក្នុង​ឃ្លាំង​នោះ ហើយ​តែងតែ​លួច​ដឹក តាម​រថយន្ត ទៅកាន់​ប្រទេស វៀតណាម ប៉ុន្តែ​ដោយសារ ពិធី​សម្ពោធ ច្រកព្រំដែន អូ​រយ៉ា​ដាវ កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ បានធ្វើ​ឲ្យ​ឈើ ត្រូវ​កកស្ទះ នៅក្នុង​ឃ្លាំង​នោះ ទើប​នៅ​ថ្ងៃទី​២១ ខែកក្កដា គេ​ឃើញ​រថយន្ត សាំ​យ៉ុង ជាច្រើន​គ្រឿង ចូលទៅ​ដឹក ដើម្បី​នាំចេញ ទៅ​លក់​ឲ្យ​ឈ្មួញ វៀតណាម តាម​ច្រក​អន្តរជាតិ អូ​រយ៉ា​ដាវ​។​

​សូម​រំលឹកថា នៅក្នុង​ខេត្ត​រតនគីរី ឈ្មោះ ហូ​វ ជី​វ៉ៃ ហៅ​វ៉ៃ កំពុង​ធ្វើ​សកម្មភាព ដឹកជញ្ជូន ឈើប្រណិត ខុសច្បាប់ សឹង​រាល់ថ្ងៃ​-​យប់ ពី​តំបន់​ស្រុក​កូន​មុំ ស្រុក​វឺ​ន​សៃ ជញ្ជូន​មក​ស្តុក​ទុក ក្នុង​ក្រុង​បាន​លុង ដើម្បី​សាង ដាក់​រថយន្ត​ធំ និង​តូច ដឹក​បន្ត ទៅ​លក់​នៅ ប្រទេស វៀតណាម យ៉ាង​រលូន ដោយ​គ្មាន​សមត្ថកិច្ច ណា​ធ្វើការ​បង្ក្រាប ឡើយ​។ ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ហៅ​វ៉ៃ អាច​ដឹកឈើ​ប្រណិត ដោយ​រលូន​បែបនេះ គឺ​ដោយសារ មាន​ឈ្មួញ ខាង​វៀតណាម សហការ បង់លុយ​ប្រចាំខែ អោយ​សមត្ថកិច្ច នៅ​តំបន់​នោះ​រួច ទើប​ពួកគេ អាច​ដំណើរការ រកស៊ី​បាន​។​

​សេចក្តីរាយការណ៍ បន្ថែមទៀតថា ឈ្មោះ ហូ​វ ជី​វ៉ៃ ហៅ វ៉ៃ បាន​ប្រមូល​ទិញ ឈើប្រណិត ខុសច្បាប់ ដែល​ឈ្មួញ​ដឹក តាម​រថយន្ត សាំ​យ៉ុង ពី​ស្រុក សៀម​ប៉ាង យកមក​លក់ នៅ​ម្តុំ​ទន្លេស្រែពក នៅ​ស្រុក​កូន​មុំ និង​ឈើ​ប្រណីត ប្រភេទ​ធ្នង់ រាប់ពាន់​កំណាត់ ត្រូវបាន ក្រុម​ឈ្មួញ ដឹកជញ្ជូន​តាមផ្លូវ​ទឹក ទន្លេសេសាន យកមក​គរ​ស្ដុក​ទុក នៅ​ចំណុច​កំពង់ដរ ស៊ី​នឿន​ចាស់ សម្រាប់​ឲ្យ រថយន្ដ​យី​ឌុប ចូលទៅ​ដឹក​បន្ដ​។ ក្រៅពីនោះ ក៍​នៅមាន លាក់ទុក នៅ​ចំណុច ភូមិ​កាឡា​ន់​ញ៉ៃ ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ និង​ដឹក​ចេញ ពី​តំបន់​អភិរក្ស ស្រុក​លំផាត់ តាម​ចំណុច​ផ្លូវលំ ក្រាល​គ្រួស​ក្រហម ចេញពី​ស្រុក​វើ​ន​សៃ ឆ្លងកាត់ ស្រុក​អូរ​ជុំ ចេញទៅ តាមផ្លូវ​ជាតិ លេខ​៧៨​អា ឆ្ពោះទៅកាន់ ប្រទេស វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ ដែល​ខាង វៀតណាម ហៅ​លា​ថា​ញ់​៕

P 2107A20P 2107A15

Loading...