ឡាន​​ដឹក​ឈើ​រ​ប​ស់​​ឧ​ក​ញ៉ា ជ័​យ ​ក្រ​ឡា​ប់​​ក​ណ្តា​ល​ផ្លូវ ហើ​យ​​លេ​ច​មុខ​​លោ​ក ស្រេ​ង ជួ​យ​​រត់​កា​រ ស្ទូ​ច​​យ​ក​ទៅ​​បា​ត់ ទាំង​យប់​​អ​​ធ្រា​​ត​
​ដោយ វត្តភ្នំ ម៉ោង 15:43
ថ្ងៃទី18 ខែJuly ឆ្នាំ2017
សូមរាយការណ៍

​ខេត្តក្រចេះ ៖ រថយ​ន្ដ​​យី​ឌុប ខ្នា​ត​​យក្ស​​មួយ​គ្រឿង ផ្ទុក​​ឈើ​​ពេញ​ប្រៀប បា​ន​​ក្រ​ឡាប់ ដេ​ក​ក​ណ្តា​លផ្លូវ បង្ក​រ​ឲ្យ​​មា​ន​ការ ផ្អើល​ឆោ​ឡោ ទាំង​​កណ្តាល​​អា​​ធ្រា​​ត កា​ល​ពី​យប់​​ថ្ងៃទី​១៧ ខែ​កក្ក​ដា ឆ្នាំ​២០​១៧ នៅ​តាម​ផ្លូ​វជា​តិ​លេ​ខ​​៧៤ ក្បែ​​ព្រំដែ​នកម្ពុជា វៀតណាម ច្រក​ត្រពាំង​ស្រែ ស្ថិត​ក្នុងភូមិ ត្រ​ពាំ ង​ស្រែ ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ព្រោះ​ឡាន​ក្រឡាប់ ចេញ​សុទ្ធតែ​ឈើ តែ​មិនឃើញ សមត្ថកិច្ច មន្ត្រី​ជំនាញ ចុះទៅ​ធ្វើការ បង្ក្រាប​ឡើយ​។ 

​ប្រភព​បាន​ឲ្យ​ដឹងថា រថយន្ដ​យី​ឌុប ដឹកឈើ ខាងលើ​នោះ ត្រូវគេ​ដឹងថា​ជា​របស់ លោក ឧកញ៉ា ជ​យ័ បាន​ដឹកឈើ ចេញពី​ឃ្លាំង មួយកន្លែង ស្ថិតនៅ​ភូមិ ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល  ចេញទៅ​វៀតណាម តែ​មិនទាន់ ដល់​គោលដៅ​ផង ត្រូវ​ក្រឡាប់​តែម្ដង​។ អំឡុងពេល ដែល​ឡាន​ដឹកឈើ ក្រឡាប់​នោះ គេ​ឃើញ​វត្តមាន លោក ស្រេង ទៅ​ជួយ​អន្តរាគមន៍ ដោះស្រាយ សម្របសម្រួល មិន​ឲ្យ​មានការ ផ្សព្វផ្សាយ​ព័ត៌មាន ទាក់ទិន​ករណី ឡាន​ដ​ឆក​ឈើ របស់លោក​ឧកញ៉ា ជ័យ ដែល​ក្រឡាប់​។​

​ការ​លាក់បាំង​នេះ គឺ​ដើម្បី​កុំ​ឲ្យ មហាជន បានដឹង​ពី​ទង្វើ​ខុសច្បាប់ របស់លោក​ឧកញ៉ា ជ័យ ដែល​កំពុងតែ​សកម្ម ក្នុងការ​ដឹកជញ្ជូន​ឈើ អត់​អាជ្ញាប័ណ្ណ បន្លំ​ជាមួយ ក្រុមហ៊ុន លោក​ឧកញ៉ា  ល័​ក្ខ ដែលមាន​អាជ្ញាប័ណ្ណ នាំចេញ​ឈើ​លេខ​១ និង​ឈើក្រហម ទំហំ ២,៥​តឹក ទៅ​ប្រទេស វៀតណាម តាម​ច្រកព្រំដែន ដែល​គៀក​និង តំបន់​ដេញថ្លៃ​ឈើ ពី​គណៈកម្មការ បង្ក្រាប បទល្មើស​ព្រៃឈើ ថ្នាក់ជាតិ​។​

​ពេលដែល​លោក  ស្រេង ចេញមុខ ទៅ​សម្របសម្រួល ហេតុការណ៍ រថយន្ដ ដឹកឈើ​ក្រឡាប់ ដេក​ដួល​ដូច​ដំរី កណ្តាលផ្លូវ ទាំង​កណ្តាល​យប់នោះ ក្រុមកម្មករ លោក ឧកញ៉ា ជ័យ បាននាំគ្នា ប្រឹង​ជញ្ជូន យក​ឈើ​ចេញ ពី​ឡាន​ដែល​ក្រឡាប់ យ៉ាង​តក់ក្រហល ទៅ​ផ្ទេរ​ដាក់ ឡាន​ផ្សេងទៀត ព្រោះ​ខ្លាច​គេ​ទាន់ ព្រោះ​ឡាន ដឹកឈើ​នោះ គ្មាន​អាជ្ញាប័ណ្ណ ស្របច្បាប់ អ្វី​បន្តិច​សោះ​។ ទាក់ទង​នឹង បញ្ហា​ខាងលើនេះ លោក ឡាយ ធុច នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ស្នួល បានបញ្ជាក់​ឲ្យ​ដឹងថា ឃ្លាំង​ឈើ​របស់លោក ឧកញ៉ា ជ័យ មានច្បាប់​អនុញ្ញាតិ ពី​ក្រសួងកសិកម្ម​៕

P 1807A31 P 1807A32 P 1807A33 P 1807A34
  ​

Loading...