​​សាំ​ង​​យ៉ុ​ង ច្នៃ​​ត​​ទ្រុ​ង​​ដឹ​ក​ឈើ ម​ក​ពី​​ភ្នំ​​ក្រ​ហ​ម ឆ្ល​ង​កា​ត់​​ខេ​ត្ត​ក្រ​ចេះ យ៉ា​ង​​គ​គ្រឹ​ក​គ​គ្រេ​ង ម​ន្ត្រី​​គ្រ​ប់​​ស្ថា​ប័ន ចាំ​តែ​​ប្រ​មូ​ល​​លុ​យ ច្រ​ក​​ហោ​ប៉ៅ​
​ដោយ វត្តភ្នំ ម៉ោង 08:11
ថ្ងៃទី10 ខែJuly ឆ្នាំ2017
សូមរាយការណ៍

​ខេត្តក្រចេះ ៖ រថយន្ត​​សាំង​​យ៉ុង ត្រូវ​បាន​​គេ​​ច្នៃ​ត​​ទ្រុង សម្រាប់​ដឹ​ក​ឈើ​​អារ ប្រ​ភេទ​​លេ​ខ​២ ក្នុង​​មួយ​​យប់ មា​ន​​ពី ១​៨​គ្រឿ​ង​​ទៅ ២០​​គ្រឿង ហើ​យ​ក្នុង​​មួ​យ​​ឡាន ផ្ទុក​​ឈើ​យ៉ាង​តិច ជិត ១០​​ម៉ែ​ត្រ គូប​ដូ​ច​​ហែរ កឋិ​ន មក​ពី​​ខេត្ត​ស្ទឹង​ត្រែង ​ពី​ម្តុំ​​ភ្នំ​ក្រហម និង​ប៉ែក​ខាងលើ នៃ​ស្រុក​សំបូរ  ឆ្លងកាត់​ខេត្តក្រចេះ រៀងរាល់​ម៉ោង ៤​ទាបភ្លឺ ជាប្រចាំ គេ​មិនដែល​ឃើញ អភិបាល ខេត្តក្រចេះ ចេញ​បញ្ជា ឲ្យ​បង្ក្រាប ម្តងណា​ឡើយ​។​

​ការដឹកជញ្ជូន​ឈើ​បែបនេះ មាន​មួយ​យប់ ខាន​មួយ​យប់ និង​ជា​ទំលាប់ ឡាន​ប្រភេទ សាំង​យ៉ុង ចេញទៅ​ដឹកឈើ របៀប​ជា​ឡាន​ខ្សែ ពេលព្រឹក បន្តកន្ទុយ​គ្នា រួច​រៀប​ឈើ រហូតដល់​ម៉ោង ៤​ទាបភ្លឺ ទើប​ដឹក​ឆ្លងកាត់ ខេត្តក្រចេះ ក្រោម​ក្រសែភ្នែក សមត្ថកិច្ច អាជ្ញាធរ ជាច្រើន​ស្ថាប័ន បន្ទាប់ពី​មាន​អ្នក​រត់ការ បង់លុយ​ឲ្យ មន្ត្រី​និង​សមត្ថកិច្ច ជាច្រើន​ស្ថាប័ន ហើយ​ឈើ​ទាំងនោះ ត្រូវ​ដឹក​យកទៅលក់ នៅ​ខេត្តស្វាយរៀង និង​ព្រៃវែង​៕

P 1007A1

Loading...