មិនស្រណោះម្តេចទៅ! ​ទើបឃើញឡើងប៉ុស្តិ៍ទស្សន៍យ៉ាងស្រស់ស្អាតសោះ ស្រាប់តែពេលនេះ ថន លក្ខិណា ធ្លាក់ខ្លួនមើលពុំស្គាល់បែបនេះ!!
​ដោយ វត្តភ្នំ ម៉ោង 15:58
ថ្ងៃទី3 ខែJuly ឆ្នាំ2017
សិល្បៈកម្សាន្ត

តារា​សម្តែង​ស្រី និង​ជា​ពិធីកា​នី​សាច់​សខ្ចី កញ្ញា ថន លក្ខិណា បានធ្វើ​ឲ្យ​អ្នកគាំទ្រ ក៏ដូចជា​ប្រិយមិត្ត​លើ​បណ្តាញ​សង្គម មានការ​រំជួលចិត្ត​សឹង​ទប់ទឹក​ភ្នែក​ពុំបាន នៅពេល​បានឃើញ​វីដេអូ​បង្ហោះ​ឡើង បង្ហាញ​ឲ្យ​ឃើញ​ខណៈពេល​នាង​ក្លាយជា​អ្នក​រើស​អេតចាយ​បែបនេះ ។​

​ប៉ុន្តែ អ្វីៗ​គ្រប់យ៉ាង វា​គ្រាន់តែ​ជាការ​សម្តែង​ប៉ុណ្ណោះឯង ហើយ​វីដេអូ​មួយ​នេះ​របស់លោក តាន់ គឹម​សួរ គឺធ្វើឡើង​ក្នុង​គោលបំណង​រួមចំណែក​អប់រំ​សង្គម ពោលគឺ​ចង់​ឲ្យ​យុវជន​ទាំងឡាយ​ដែលមាន​ម្តាយ​ជា​អ្នកក្រីក្រ ឬ រើស​អេតចាយ សូមកុំ​ខ្មាសអៀន និង​ស្អប់ខ្ពើម​ពួកគាត់ ដើម្បី​ព្រោះតែផ្គាប់ចិត្ត…..​មិត្តភក្តិ​នោះ និង​ផ្ទុយ​មកវិញ គប្បីផ្លាស់ប្តូរ​ផ្គត់​គំនិត​នេះ​ឡើងវិញ ដោយ​ងាក​មកជួយ និង​លើកទឹកចិត្ត​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​របស់ខ្លួន ទើប​ជា​កូន​ដ៏​ល្អ ។​

​នៅក្នុង​សាច់រឿង​អប់រំ​ខ្លី​មួយ​នេះ កញ្ញា ថន លក្ខិណា ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​ជា​ស្ត្រី​រើស​អេតចាយ​ម្នាក់ ពិតជា​បានបង្ហាញ​នូវ​អារម្មណ៍​ក្តុកក្តួល​រំជួលចិត្ត​ជាខ្លាំង ព្រោះថា នាង​ធ្លាប់តែ​កូនពៅ និង​អត់​ធ្លាប់​ធ្វើជា​ម្តាយ​គេ​ទេ តែ​ដល់ពេល​នាង​បាន​ចូលរួម​សម្តែង​អប់រំ​ក្នុង​វីដេអូ​ឃ្លី​ប​មួយ​នេះ ធ្វើ​ឲ្យ​នាង​យល់ដឹង​ជម្រៅ​ចិត្ត​របស់​ឪពុកម្តាយ​គ្រប់រូប ដែលមាន​ក្តី​ស្រឡាញ់​ខ្លាំង​ចំពោះ​កូន​……៕​

19620965_1085179404915231_2842621912821416654_o 19621015_1085179538248551_2773764782398520691_o 19621323_1085179408248564_534576040282821375_o 19787459_1085179551581883_7587660719032075397_o

Loading...