មេ​​ឈ្មួញ នី អា​​ត ដឹ​​ក​​ជ​ញ្ជូ​ន​​ឈើ​បំ​​ផ្លា​ញ​​​ផ្លូ​វ​​​ស្ពា​ន កា​​ន់​​​តែ​​​អ​​​នា​​ធិ​​ប​​តេ​​យ្យ ​លោ​ក​​​អ​​ភិ​​​​បាល ​​ខេ​ត្ត​​ក្រ​ចេះ សំងំ​ស្ងៀ​ម​ ស្ងា​ត់​​មា​ត់​​ដូ​ច​​គេ​ចុក​
​ដោយ វត្តភ្នំ ម៉ោង 15:50
ថ្ងៃទី3 ខែJuly ឆ្នាំ2017
សូមរាយការណ៍

​ខេត្តក្រចេះ ៖ សក​ម្ម​ភាព ដឹកជ​ញ្ជូន​​ឈើ រប​ស់​​ឈ្មួ​ញ ប្រព​ន្ធ​​ឈ្មោះ នី និ​ង​​ប្តី​​ឈ្មោះ អា​​ត ដែល​​គេ​​និយ​ម​ហៅ​ នី​​-​​អាត ជា​​ឈ្មួញ​​ដ៏​​ល្បី ប្រចាំ​ខេត្ត​ក្រ​ចេះ​ មិន​ដែ​ល មា​នការ​​ប​ង្ក្រាប ពី​សម​ត្ថ​កិច្ច និង​​មន្ត្រី​ជំ​នាញ នោះ​ទេ គឺ​មា​នតែ​​សម​ត្ថ​កិច្ចអាជ្ញាធរ ជំនាញ ជាច្រើន​ស្ថាប័ន យកលុយ​ពី​ឈ្មួញ នី​-​អាត របៀប​ជា​ក្បាល​ឡាន ជាប្រចាំ​ខែ និង​មាន​សមត្ថកិច្ច អាជ្ញាធរ​ខ្លះ មិន​ត្រឹម​យកលុយ​ខែ យកលុយ​ថ្លៃ​ក្បាល​ឡាន ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​ជាប់​ពាក់ព័ន្ធ ចូល​ហ៊ុន​ខ្យល់ រកស៊ី​ឈើ ជាមួយ​ឈ្មួញ នី​-​អាត ថែម​ទៀតផង​។ 

​សកម្មភាព​ដឹកជញ្ជូន​ឈើ របស់​ឈ្មួញ នី​-​អាត ធ្វើឡើង​រៀងរាល់​យប់ ដោយ​ប្រើ​ឡាន​យី​ឌុប ធ្វើជា​មធ្យោបាយ ដឹកជញ្ជូន ជាក់ស្តែង នៅ​យប់​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៧ រថយន្ត​ធុន​យក្ស របស់​ឈ្មួញ នី​-​អាត និង ឈ្មួញ​ឈ្មោះ សាល តំណាងអោយ ក្រុមហ៊ុន តុង​មិន បាននិងកំពុង សម្រុក​ដឹកឈើ ចេញពី​ស្រុក​សំបូរ ទៅកាន់​ប្រទេស វៀតណាម យ៉ាង​គគ្រឹកគគ្រេង តាម​ច្រក​វ៉ា​លឺ ប៉ុស្តិ​២ ប៉ុស្តិ​៣ ប៉ុស្តិ​ក្រញូង និង​តាម​ទីតាំង គ្រប់គ្រង​ដោយ ទាហាន​វ​រះ លេខ​២០៤ នៅក្រោម​ក្រសែភ្នែក សមត្ថកិច្ច អាជ្ញាធរ មន្ត្រី​ជំនាញ ដែល​ចាំតែ គិត​បូក​តួលេខ និង​រាប់​ក្បាល​ឡាន យកលុយ​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​សំបូរ ឃុំ​អូរ​គ្រៀង និង​ជុំ​ក្បាលដំរី បាន​លើកឡើងថា អាជ្ញាធរ​ស្រុក​សំបូរ និង​លោក នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ អូរ​គ្រៀង ថ្ម​គ្រែ និង​សណ្ដាន់ បាន​ឃុបឃិត​គ្នា ជាមួយ​ឈ្មួញ នី​-​អាត ពិសេស​បទល្មើស ដឹកជញ្ជូន​ឈើ នៅ​កោះ​ខ្ញែរ និង​នៅ​អូរ​ព្រះ ឈ្មួញ នី​-​អាត ប្រើ​រថយន្ត​ធុន​ធំ ផ្ទុក​ដឹក​បំផ្លាញ ផ្លូវ​ស្ពាន ក៏​មិនដែល មាន​នរណា ហ៊ាន​ហើបមាត់​។ ជាក់ស្តែង ឈ្មួញ នី​-​អាត បានធ្វើអោយ​បាក់​ស្ពាន យ៉ាងតិច​ចំនួន ៣​លើក មកហើយ តែ​អាជ្ញាធរ សមត្ថកិច្ច ជំនាញ ធ្វើ​មិនដឹងមិនឮ ដោយសារតែ ឈ្មួញ នី​-​អាត ចាយលុយ​បិទមាត់​៕

P 0307A23 P 0307A27 P 0307A28

Loading...