ដី​ព្រៃ​​លិច​​ទឹក​រា​​ប់​សិ​ប​ហិ​ក​តា ស្ថិ​ត​ក្នុង​​តំ​ប​ន់​​៣ ត្រូវ​​មេ​ខ្យ​ល់​​ឈ្មោះ​ ស ប៊ុ​ន​ធឿ​ន ទ​ន្ទ្រាន​​ឈូ​ស​ឆា​យ យក​​ធ្វើ​ជា​​កម្ម​សិ​ទ្ធិ យ៉ា​ង​​អ​នា​ធិ​ប​តេយ្យ​
​ដោយ វត្តភ្នំ ម៉ោង 13:23
ថ្ងៃទី3 ខែJuly ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកំពង់ឆ្នាំង ៖ សេ​ចក្តីរាយ​ការណ៍ បា​ន​ប​ង្ហើប​​អោ​យ​ដឹង​ថា ដី​ព្រៃ​លិ​ច​​ទឹក ដែល​ជា​​ជម្រ​ក​​ត្រី​​ព​ង​កូន នៅ​ក្នុង​​​តំប​ន់​៣ រាប់​សិប​​ហិ​កតា រង​​ការ​​ឈូស​ឆា​យ រុក​រាន​ទន្ទ្រាន រំលោ​ភ ឃ្វា​ល យក​ធ្វើ​ជា​ក​ម្ម​សិទ្ធិ ពី​ក្រុម​​ជន​ល្មើស ដោយ​​ជ្រ​ក​ក្រោម​លេស ភ្ជួរ​ពង្រាប ដីស្រែ​ចាស់ៗ របស់​ប្រជាពលរដ្ឋ​។ 

​សកម្មភាព​ឈូសឆាយ ដីព្រៃ​លិច​ទឹក ខាងលើនេះ ធ្វើឡើង​នៅក្នុង ភូមិ​កំពង់​អ៊ួ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ខ​ណះ​ដែល​ដី ក្នុង​តំបន់​នោះ ត្រូវបាន​ឈ្មោះ ស ប៊ុនធឿន ដែលជា អ្នក​នាំយក​គ្រឿងចក្រ ធ្វើការ​ឈូសឆាយ ដោយបាន​អះអាងថា មាន​លិខិត​អនុញ្ញាតិ ពី​ចៅហ្វាយខេត្ត ទៀតផង ។ 

​សេចក្តីរាយការណ៍ បាន​អោយដឹងទៀតថា ដីព្រៃ​លិច​ទឹក ក្នុង​តំបន់​២ និង​តំបន់​៣ ខាងលើនេះ គឺ​ស្ថិតនៅក្នុង ភូមិ​កំពង់​អ៊ួ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង រាប់សិប​ហិកតា បាននិងកំពង់ រង​ការ​ឈូសឆាយ រំលោភ​យក ពី​ក្រុម​ជនល្មើស ដែលមាន​ខ្នង  ធ្វើការ​ឈូសឆាយ គ្មាន​សមត្ថកិច្ច ណាមួយ ហ៊ាន​សួរនាំ នោះឡើយ​។ 

​ការ​ឈូសឆាយ ដីព្រៃ​លិច​ទឹក ក្នុងស្រុក​បរិបូរណ៍ វា​មិនមែន​ទើបតែ និង​កើតឡើង​នោះទេ វា​បាន​កើតមាន ជា​យូ​យា​ណាស់​មកហើយ ដូចដែល​បងប្អូន ប្រជាពលរដ្ឋ បានអោយដឹងថា ឃើញតែ​ឈ្មោះ ស ប៊ុនធឿន នាំ​គ្រឿងចក្រ​ចូល មក​ធ្វើ​សកម្មភាព ឈូសឆាយ ដីព្រៃ​លិច​ទឹក​។ ​ឈ្មោះ ស ប៊ុនធឿន ដែល​តែងតែ ក្អេងក្អាង​ថា គេ​មាន​អ្នក នៅ​ពី​ក្រោយខ្នង គឺ​ចៅហ្វាយខេត្ត លោក ឈួ ច​ន្ទ័​ឌឿ​ន ដូចដែល គាត់​មាន លិខិត​មួយច្បាប់ ចេញពី​លោក​ចៅហ្វាយខេត្ត តាំងពី​ទី​៣១ មិនា ២០១៦។

តែ​ឈ្មោះ ស ប៊ុនធឿន បាន​យកទៅ​ប្រើប្រាស់ ឈូសឆាយ​ដីព្រៃ​លិច​ទឹក ក្នុង​តំបន់​២ និង​តំបន់​៣ ដែលជា​ជម្រក សម្រាប់​ត្រី​ពង​កូន ហើយ​គ្មាន សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ មូលដ្ឋាន​ណាមួយ ទប់ស្កាត់​នៅឡើយ ។ ​ប្រជាពលរដ្ឋ បាន​លើកឡើងថា ដីព្រៃ​លិច​ទឹក ក្នុង​តំបន់​ខាងលើនេះ មិន​ដែលមាន​អ្នកភូមិ ណា​ម្នាក់ ហ៊ាន​កាប់ ទន្ទ្រាន​នោះឡើយ ព្រោះ​អ្នកភូមិ អា​ស្រ​យ័​ផល​នេសាទ ទាំង​រដូវ​ទឹក​ឡើង និង​ទឹក​ស្រក ។​​

ប៉ុន្តែ​ពេលនេះ ក្រុម​ជនល្មើស ដែលមាន​ឈ្មោះ ស ប៊ុនធឿន ជា​មេខ្លោង បាន​ឈួ​ស​ឆាយ ដីព្រៃ​លិច​ទឹក ក្នុង​តំបន់​២ និង​តំបន់​៣ បាន​យ៉ាង​រលូន​ទៅវិញ​។ ប្រជាពលរដ្ឋ បាន​សំណូមពរ ដល់​ប្រមុខ រាជរដ្ឋាភិបាល ក្រសួងកសិកម្ម មន្ត្រី​ជំនាញ មេត្តា​ទប់ស្កាត់ ការ​ឈូសឆាយ រុករាន​ទន្ទ្រាន ដីព្រៃ​លិច​ទឹក​នេះ យក​ធ្វើជា​កម្មសិទ្ធិ ពី​សំណាក់​ក្រុម​ជនល្មើស បើ​មិន​អញ្ចឹងទេ ប្រាកដជា​វិនាស ប៉ះពាល់​ពូជ​ត្រី គួរ​ឲ្យ​ព្រួយបារម្ភ​។  

​ពាក់​ព​ន្ធ័​និង​ការ ឈូសឆាយ ទន្ទ្រាន​ដីព្រៃ​លិច​ទឹក យក​ធ្វើជា​កម្មសិទ្ធិ ទាំង​លោក​អភិបាល ស្រុក​បរិបូរណ៍ លោក ឃួន សាវ​រុំ ទាំង​ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត​លោក ងិន ហ៊ុន បាន​ឆ្លើយថា ករណីនេះ គេ​មាន​លិខិត​អនុញ្ញាតិ សុំ​ពង្រាប​ដីស្រែ តែបើ​ឈួ​ស​ឆាយ ដីព្រៃ​លិច​ទឹក គឺ​ខុស​និង​ច្បាប់ ត្រូវតែ​បង្ក្រាប ហើយ​ខាង​លោក ក៍បាន​អោយកំលាំង ចុះ​ធ្វើការ​ពិនិត្យមើល តែ​ប៉ុណ្ណឹង​។  

​គួ​បញ្ជាក់​ផងដែ​ថា ដីព្រៃ​លិច​ទឹក មួយ​រយះ​ចុង​ក្រោយនេះ បាន​ទទួលរង ការ​ឈូសឆាយ រំលោភ​យក ដូចជា​នៅក្នុង ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀ និង​ស្រុក​នានា មួយចំនួនទៀត ក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ក្រុម​ជនល្មើស ឃុបឃិត​ជាមួយ មន្ត្រី​មានអំណាច ធ្វើការ​ឈូសឆាយ យក​ធ្វើជា​កម្មសិទ្ធិ គេ​មិនដែល​ឃើញ មន្ទីរ​កសិកម្ម និង​ម​ន្ក្រី​ពាក់​ព​ន្ធ័ ណាមួយ​ធ្វើការ​បង្ក្រាប នោះឡើយ​៕  ដោយ ទេ​ពក​ង្រី​

P 0307A26 P 0307A24 P 0307A25

Loading...