ប្រុសៗហូរទឹកមាត់ទៀតហើយ! ជាមួយស្ទៃល៍លេងខ្លួនបែបថ្មីរបស់ ដេននី ក្វាន់
​ដោយ វត្តភ្នំ ម៉ោង 09:20
ថ្ងៃទី7 ខែJune ឆ្នាំ2017
សិល្បៈកម្សាន្ត

តារា​ស្រី​កញ្ញា ដេ​ន​នី ក្ខា​ន់ បើ​ទោះ​ពុំ​សូវ​បង្ហាញមុខ​នៅក្នុង​សិល្បៈ​ក៏ដោយ តែ​នាង​នៅតែមាន​ប្រជាប្រិយភាព​ដដែល នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាម​ការ​បង្ហោះ​រូបថត និង Live វីដេអូ ជាមួយនឹង​ការ​ស្លៀក​នៅតែ​បញ្ចេញ​ភាព​សិច​ស៊ី​របស់​នាង ប្រៀប​ដូច «​វែក​ចក​» បង្ក​ការឈឺ​ក្បាល​សំរាប់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។​

​ជាក់ស្តែង ថ្មីៗ​នេះ ដេ​ន​នី ក្វាន់ បានបង្ហាញ​នូវ​រូបថត​សិច​ស៊ី​ស្រស់ស្អាត​ស្ទៃ​ល៍​ថ្មី​ជាច្រើន ចែកជូន​ដល់​អ្នកគាំទ្រ​បានឃើញ ខណៈ​នាង​បានធ្វើ​ដំណើរ​កំសាន្ត​នៅលើ​ទឹកដី​ថៃ ។ ស្ទៃ​ល៍​ស្លៀកពាក់​ថ្មី​នេះ គឺ ដេ​ន​នី ក្ខា​ន់ បានគ្រោង​អាវធំ​រងារ​ពណ៌​ក្រ​ម៉ៅ គ្របពីលើ​អាវកាក់​ប៉ាក់ រចនា​ម៉ូត​មិន​ភ្លេច​ទេ​រឿង​បញ្ចេញ «​ដើមទ្រូង​» ដ៏​ទ្រ​លក់​ទ្រលន់​របស់​នាង ។​

​ពិតណាស់ បើតាម​ការកត់សម្គាល់ កញ្ញា ដេ​ន​នី ក្ខា​ន់ តែង​ចូលចិត្ត​តុបតែង​ខ្លួន​បែប​សិច​ស៊ី​សឹងតែ​រហូត មិន​ថា​នៅ​ខាងក្រៅ ឬ នៅក្នុង​ផ្ទះ​នោះទេ ដោយ​មិន​ខ្វល់​ពី​អ្នក​រិះគន់​ឡើយ បើទោះជា​នាង​ស្លៀកពាក់​សឹងតែ​លេចចេញ​ដើមទ្រូង​របស់​នាង​ក៏ដោយ ៕​

d98fe0a161e11de6b77173a4bea70d99064c2595

e37145ca9c8bc1f4a9804e9afc6d717a588e11c917361847_1869337729954405_877379620702495818_n 17457292_1872778326277012_3566162435243929121_n 18835612_1902749289946582_4379813694277332671_n

Loading...