លោកឧកញ៉ាចិត្តធម៌ ឲ្យផ្ទះថ្មី ១ខ្នង ដល់កូនៗ និងម្តាយជរា លោក អ៊ិត​​ សេដ្ឋា
​ដោយ វត្តភ្នំ ម៉ោង 10:27
ថ្ងៃទី6 ខែJune ឆ្នាំ2017
សិល្បៈកម្សាន្ត

​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ប្រទេស​កម្ពុជា ជាពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម ពិតណាស់​បាន​ស្គាល់​យ៉ាងច្បាស់​ពី​លោក​ឧកញ៉ា​ចិត្តធម៌ ម៉ុង ប្ញ​ទ្ធី ដែលជា​សេដ្ឋី​កសិកម្ម​ដ៏​កំពូល​ម្នាក់​នៅក្នុង​ស្រុក​ខ្មែរ ។ កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ ចូលក្នុង​ពិធី​បុណ្យសព​លោក អ៊ិត សេដ្ឋា លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី បានធ្វើ​ឲ្យ​មហាជន ជាពិសេស​បងប្អូន​ដែល​នៅតែ​កំពុងជួប​ទុក្ខលំបាក​វេទនា​នៅតែមាន​ក្តីសង្ឃឹម តាមរយៈ​ទឹកចិត្ត​ដ៏​សប្បុរសធម៌​របស់លោក ជួយឧបត្ថម្ភ​ផ្ទះ​១​ខ្នង​ថ្មី​ដល់​កូនៗ​និង​អ្នក​ម្តាយ​របស់លោក អ៊ិត សេដ្ឋា ។​​

ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ទាក់ទង​នឹង​ការ​មាន​សប្បុរសជន​នានា​គ្រោង​ជួយឧបត្ថម្ភ​ទំនុកបំរុង​សំរាប់​ជីវិត​ប្រចាំថ្ងៃ​ដល់​កូនៗ​របស់លោក អ៊ិត សេដ្ឋា​, ភ្លាមៗ​នោះ លោក​ឧក​ញ្ញ៉ា​ឆ្លើយថា​៖ «…​ការជួយ ១២០ ពីរ​បី​បួន​រយ​ជា​រឿង​ប​ណ្ណោះ​អាសន្ន​ទៅវិញ ប៉ុន្តែ ចំពោះ​ខ្ញុំ​ដែល​បាន​ជួយ​មនុស្ស​រាប់ពាន់​គ្រួសារ​រួចមកហើយ ដូច្នេះ ខ្ញុំ​មិន​ហ៊ាន​សន្យា​អី​មុន​នោះទេ តែ​បើសិនណា​ជា​គាត់ (​កូនៗ​របស់លោក អ៊ិត សេដ្ឋា​) យល់​ព្រមទៅ​រស់នៅ​ទីនោះ ខ្ញុំ​មានផ្ទះ​១​ខ្នង​ថ្មី​ឲ្យ​តែម្តង​…. គឺ​ឲ្យ​ទៅ​ភ្លាមៗ​បាទ ។ ​

សូមបញ្ជាក់ថា ផ្ទះថ្ម​ថ្មី​១​ខ្នង​ដែល​លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី ប្រកាស​ផ្តល់​ឲ្យ​កូនៗ និង​ម្តាយ​របស់លោក អ៊ិត សេដ្ឋា គឺ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក ស្ថិតក្នុង​ឃុំ​កែវផុស ខេត្ត​ព្រះសីហនុ ។ វា​ឱកាស​ដ៏​ល្អ​មួយ​ផងដែរ សំរាប់​កូនៗ​របស់លោក អ៊ិត សេដ្ឋា ប្រសិន​យល់​ព្រមទៅ​រស់នៅ​ទីនោះ ព្រោះថា បើតាម​ប្រសាសន៍​របស់លោក​ឧកញ៉ា គឺ​នៅ​ទីនោះ​មាន​សាលារៀន​ត្រឹមត្រូវ និង​ក៏បាន​ការងារ​ផងដែរ ៕ Image may contain: 3 people, people smiling, outdoor   Image may contain: 8 people, people standing and people sitting Image may contain: 8 people, people standing, crowd and outdoor Image may contain: 5 people, people sitting and crowd Image may contain: 10 people, crowd Image may contain: 6 people, people sitting Image may contain: 4 people, people smiling, people standing and outdoor Image may contain: one or more people, sky and outdoor

រូបភាពហ្វេសប៊ុក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy

 

Loading...