បងប្អូនស្រីភ្លោះ​ ជនជាតិចិន ល្បីឈ្មោះ ​ដោយសារបញ្ចប់ការសិក្សា ពីសាលាហាវ៉ាដ
​ដោយ វត្តភ្នំ ម៉ោង 09:07
ថ្ងៃទី5 ខែJune ឆ្នាំ2017
សិល្បៈកម្សាន្ត

ប្រទេសចិន ៖ ​ថ្មីៗ​នេះ បងប្អូន​ស្រី​ភ្លោះ​២​នាក់ ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត ពី​សកល​វិទ្យាល័យ​ហា​វ៉ាដ បាន​កំពុង​ល្បីឈ្មោះ ​នៅក្នុង​ប្រទេស​ចិន ដោយសារ​ពួក​នាង​រូប​​ស្អាត​​ផង និ​ង​រៀន​ក៏​​ពូ​​កែ​​ទៀត មិន​​ងាយ​​បា​​នជួប​​ប្រ​ទះ​​ទេ ។

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចិន​បាន​ចែករំលែក​នូវ​រូបភាព Sun Yumeng និង Sun Yutong ស្លៀក​ឯកសណ្ឋាន​ទទួល​សញ្ញាប័ត្រ​នៅ​ទីធ្លា​សកល​វិទ្យាល័យ​ហា​វ៉ាដ កាលពី​ចុងខែ​ឧសភា ។​

Yumeng និង Yutong កើត​និង​ធំ​ឡើង​នៅ​ទីក្រុង Nanjing ខេត្ត Jiangsu ប្រទេស​ចិន ។ ពេល​រៀន​នៅ​មធ្យមសិក្សា បងប្អូន​ភ្លោះ​ទាំង​២​ជា​សមាជិក​ក្រុម​កាយសម្ព័ន្ធ ធ្លាប់​ដណ្តើម​រង្វាន់​កាយសម្ព័ន្ធ​ថ្នាក់ជាតិ ។ ពួកគេ​បញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ​ល្បីឈ្មោះ Fudan នៅ​សៀង​ហៃ កាលពី​ឆ្នាំមុន ហើយ​បន្ទាប់មក បន្ត​សិក្សា​យក​បណ្ឌិត​ខាង​អប់រំ​នៅ​សាលា​ហា​វ៉ាដ ។​

​បច្ចុប្បន្ន​លើ​បណ្តាញ​សង្គម កូនភ្លោះ Yumeng និង Yutong បាននិងកំពុង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង សារ​មាន​ពួកគេ​មាន​រូប​សម្រស់​ក៏​ស្រស់ស្អាត និង​ថែមទាំង​រៀន​ពូកែ​រហូត​បញ្ចប់​ថ្នាក់បណ្ឌិត​ដូចគ្នា​ទៀត ៕​

harvard_twins harvard_twins2 harvard_twins3 harvard_twins4 harvard_twins5 harvard_twins6 harvard_twins7 harvard_twins9 harvard_twins10 harvard_twins11

Loading...