អីយ៉ា! លំហែកាយរយៈ មិត្តស្រី C. Ronaldo មានផ្ទៃពោះនិងរំពឹងថា ជាកូនភ្លោះ
​ដោយ វត្តភ្នំ ម៉ោង 15:51
ថ្ងៃទី31 ខែMay ឆ្នាំ2017
សិល្បៈកម្សាន្ត

​ដំណើរ​ជីវិត​ថ្មី​របស់​តារាបាល់ទាត់ C.Ronaldo និង​មិត្តស្រី​របស់គាត់​គឺ​នាង Georgina Rodriguez ត្រូវបាន​បណ្តា​សារព័ត៌​មាន​បរទេស​ចុះផ្សាយ​ព្រោងព្រាត ដោយ​បង្ហាញ​ឲ្យ​ឃើញ​កំពូល​កីឡាករ​រូបនេះ បណ្តើរ​មិត្តស្រី​របស់ខ្លួន​មាន​ផ្ទៃពោះ ដែល​ពួកគេ​រំពឹងថា​នឹង​ទទួលបាន​កូនភ្លោះ​ជាទី​ស្រឡាញ់ ។​

​សូមបញ្ជាក់ថា កំពូល​កីឡាករ​របស់ Real Mardrid រូបនេះ បាន​ចែករំលែក​រូបថត​១​សន្លឹក​នេះ​នៅលើ​បណ្តាញ​សង្គម​របស់គាត់ រយៈពេល​ពីរ​បី​ថ្ងៃ​មកហើយ ដោយ​បង្ហាញ​ឲ្យ​ឃើញ​រូបភាព​ដំបូង​របស់គាត់ បណ្តើរ​មិត្តស្រី​មាន​ផ្ទៃពោះ​បច្ចុប្បន្ន​ខាងលើនេះ ។​

​បន្ទាប់ពី​ទទួលបាន​ពេលវេលា​ឈប់សំរាក​ពី​លោក Zinedine Zidane, គូស្នេហ៍​ទាំងពីរ​បាន​ចំណាយ​ពេលវេលា​លំហែកាយ​នៅ​កោះ Corsica ហើយ​ពេលនេះ ពួកគេ​ក៏បាន​បង្ហាញ​វត្តមាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​តែម្តង ដោយសារតែ​ពោះ​របស់ Georgina Rodriguez ស្តែងឡើង​ការ​មានគភ៌ ។​

​ទស្សនា​វ​ដ្តី​អ៊ីតាលី Chi ក៏​ចុះផ្សាយ​«​រូបភាព​ថ្មី​សន្លាង​»​របស់​អ្នក​ទាំងពីរ​នៅលើ​ក្រប​មុខ​ផងដែរ ៕

29489308434n 14961562005036

Loading...